ស៊ូដង់៖ ភាគីនានាសម្រេចបានកិច្ចព្រមព្រៀងស្តីពីសេចក្តីប្រកាសរដ្ឋធម្មនុញ្ញ

(VOVWORLD) -   នាថ្ងៃទី ៣ ខែសីហា អ្នកសម្របសម្រួលសហភាពអាហ្វ្រិក (AU) លោក Mohamed Hassan Lebatt បានឲ្យដឹងថា ក្រុមប្រឹក្សាយោធាអន្តរកាល និងសម្ព័ន្ធភាពនៃកម្លាំងប្រឆាំង បានឈានដល់សម្រេចបានកិច្ចព្រមព្រៀងចុងក្រោយស្តីពីសេចក្តីថ្លែងការណ៍រដ្ឋធម្មនុញ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ដំណាក់កាលថ្មីនៃការធ្វើអន្តរកាលប្រទេសជាតិ។
ស៊ូដង់៖ ភាគីនានាសម្រេចបានកិច្ចព្រមព្រៀងស្តីពីសេចក្តីប្រកាសរដ្ឋធម្មនុញ្ញ - ảnh 1 លោកឧត្តមសេនីយ៍ Abdel Fattah al-Burhan ប្រធានក្រុមប្រឹក្សាយោធាអន្តរកាលនៅស៊ូដង់ (រូបថត៖ TTXVN)

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ច្បាស់ពីវិសាលភាពនៃអំណាចនិងទំនាក់ទំនងរវាងអង្គភាពមានសមត្ថភាពក្នុង រដ្ឋាភិបាលអន្តរកាល។ បន្ទាប់ពីជូនដំណឹងអំពីកិច្ចព្រមព្រៀងនេះ ប្រជាជនស៊ូដង់បានសម្តែងនូវសេចក្តីរីករាយនិងសុទិដ្ឋិនិយមអំពីដំណើរការសន្តិភាពនាពេលខាងមុខ។ ប្រជាជនបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ព្រមទាំងច្រៀងចំរៀងជាតិនិងស្រែកហោខ្លាំងតាមពាក្យស្លោកនៃការជ័យជំនះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ