សេដ្ឋកិច្ចពិភពលោកអាចសម្រេចបាន ១០០ ទ្រី​លានដុល្លានៅឆ្នាំ២០២២

(VOVWORLD) - យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងអាជីវកម្ម (CEBR) ដែលបានប្រកាសនៅថ្ងៃទី២៦ ខែធ្នូ បានឲ្យដឹងថា ទិន្នផលសេដ្ឋកិច្ចពិភពលោកនឹងឈានដល់កម្រិត ១០០ ទ្រីលានដុល្លារអាមេរិកជាលើកដំបូងក្នុងឆ្នាំ ២០២២ ទោះបីជារងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ក៏ដោយ។
សេដ្ឋកិច្ចពិភពលោកអាចសម្រេចបាន ១០០ ទ្រី​លានដុល្លានៅឆ្នាំ២០២២ - ảnh 1(រូបភាព៖ vov.vn)

នៅក្នុងរបាយការណ៍នេះ CEBR បានព្យាករណ៍ថា GDP សកលក្នុងឆ្នាំ ២០២២ នឹងខ្ពស់ជាងកម្រិតមុនជំងឺរាតត្បាត ហើយនឹងឈានដល់កម្រិត ១០០ទ្រីលានដុល្លារជាលើកដំបូង។ ឆ្នាំ២០២០ CEBR បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងឈានដល់កម្រិតនេះនៅឆ្នាំ២០២៤។

យោងតាមក្រុមអ្នកវិភាគ បើទោះបីជាមានការលេចចេញនៃវីរុសបំប្លែងថ្មី Omicron កាលពីខែវិច្ឆិកាកន្លងទៅនេះក៏ដោយ ប៉ុន្តែបណ្តាប្រទេសនៅជុំវិញពិភពលោកនឹងបន្ធូរបន្ថយវិធានការរឹតត្បិត ដោយសារប្រព័ន្ធភាពស៊ាំបានប្រសើរឡើង ខណៈពេលដែលសមត្ថភាពសម្របខ្លួនទៅនឹងជំងឺរាតត្បាតនៃខឿនសេដ្ឋកិច្ចពិភពលោក មាន ន័យថា វិធានការរឹតបន្តឹងដែលបានដាក់ឡើងវិញ នឹងបង្កអន្តរាយតិចជាងមុខនេះ។  ប៉ុន្តែ CEBR បានចាត់ទុកថា អតិផរណានឹងក្លាយជាបញ្ហាចម្បង ដែលប្រទេសនានាត្រូវដោះស្រាយក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕

  

ប្រតិកម្មទៅវិញ

ផ្សេងៗ