សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនយ៉ាងខ្លាំង ទោះបីមានការសាកល្បងក្ដី

(VOVWORLD) - សេដ្ឋកិច្ចវៀតណាមបន្តទទួលបានកំណើនដ៏ខ្លាំងក្លាក្នុងឆមាសទីមួយឆ្នាំ ២០១៨ ទោះបីជាមានការសាកល្បងនៅក្នុងនិងក្រៅប្រទេសដែលអាចប៉ះ ពាល់ដល់យថាទស្សន៍កំណើនក្នុងឆ្នាំនេះនិងឆ្នាំក្រោយ។ 
សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនយ៉ាងខ្លាំង ទោះបីមានការសាកល្បងក្ដី - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែតប្រកាសរបាយការណ៍សេដ្ឋកិច្ចស្ដីពីយថាទស្សន៍អភិវឌ្ឍនៅទ្វីបអាស៊ី (ADO) ឆ្នាំ២០១៨ (រូបថត៖ dantri)


 
នេះជាខ្លឹមសារនៅក្នុង របាយការណ៍សេដ្ឋកិច្ចស្ដីពីយថាទស្សន៍អភិវឌ្ឍនៅទ្វីបអាស៊ី (ADO) ឆ្នាំ២០១៨ ដែលត្រូវបានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រកាសនាថ្ងៃទី២៦ ខែកញ្ញានៅរដ្ឋធានីហាណូយ។

        ក្នុងរបាយការណ៍នេះ ADB បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀត ណាមនឹងស្ថិតនៅកម្រិត៦,៩%ក្នុងឆ្នាំ២០១៨ និង៦,៨%ក្នុងឆ្នាំ២០១៩។ វិភាគ អំពីកម្លាំងចលករស្នូលៗនៃសេដ្ឋកិច្ច
វៀតណាមក្នុងឆមាសទី១ឆ្នាំ២០១៨ លោក Nguyen Minh Cuong អ្នកជំនាញការសេដ្ឋកិច្ចនៃ ADB បានវាយតំលៃថា សេដ្ឋ កិច្ចវៀតណាមនឹងទទួលបានកំណើនគ្រប់ជ្រុងជ្រោយ ក្នុងនោះផ្នែកឧស្សាហកម្ម កសិកម្មនិងសេវាកម្មជាចំណុចលេចធ្លោ។

        “វិស័យផលិតកម្មឧស្សាហកម្មជាចំណុចមួយក្នុងចំណោមចំណុចលេចធ្លោនៅក្នុងគំនូរកំណើនសេដ្ឋកិច្ចរបស់វៀតណាម។ វិស័យនេះទទួលបានកំណើន ប្រមាណ៩,៣% ដែលកើនឡើងជាច្រើនបើប្រៀបរយៈពេលដូចគ្នានៃឆ្នាំទៅមិញ គឺ៥,៤%។ វិស័យកសិកម្មក៏ជាចំណុចលេចធ្លោមួយនៃកំណើនសេដ្ឋកិច្ចដែរ ដោយទទួលបានកម្រិតកំណើនប្រមាណ៣,៩% បើប្រៀបនឹងកម្រិតតែ២,៧%ក្នុង រយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ មួយទៀតគឺផ្នែកសេវាកម្ម នេះជាសសរទ្រូងនៃ កំណើនសេដ្ឋកិច្ចក្នុងឆមាសទី១ឆ្នាំ២០១៨។ ផ្នែកសេវាកម្មទទួលបានកំណើន ប្រមាណ៧% ក្នុងនោះបរិមាណភ្ញៀវទេសចរបានកើន២៧%។ នេះជាតួរលេខ គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ