សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញយ៉ាងខ្លាំងក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣

(VOVWORLD) - លោក Tim ចាត់ទុកថា នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ កំណើនសេដ្ឋកិច្ចរបស់វៀតណាមអាចសម្រេចបានត្រឹមតែ ៤% ប៉ុណ្ណោះ ប៉ុន្តែជិតដល់ចុងឆ្នាំនេះ នៅពេលដែលសេដ្ឋកិច្ចពិភពលោកងើបឡើងវិញជាបណ្ដើរៗ វៀតណាមអាចរំពឹងថានឹងមានកំណើន ៩%។

សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញយ៉ាងខ្លាំងក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣ - ảnh 1បណ្ដាអ្នកជំនាញចូលរួមសិក្ខាសាលា។ (រូបថត៖ cand.com.vn)

នារសៀលថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុងហាណូយ ធនាគារ Standard Chartered បានរៀបចំសិក្ខាសាលា “ការធ្វើបច្ចុប្បន្នភាពយថាទស្សន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០២៣ និងផលប៉ះពាល់លើប្រទេសវៀតណាម” ហើយប្រកាសរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចវៀតណាម។ នៅទីនេះ ធនាគារ Standard Chartered បាននិយាយថា នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញជាមួយនឹងបញ្ហាអតិផរណា ការបែកបាក់សេដ្ឋកិច្ច ជម្លោះ និងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណីដូចជាបរិស្ថាននោះ សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ នឹងសម្រេចបានកំណើនប្រហែល ៣% ពោលគឺទាបជាងឆ្នាំមុន។ ធ្វើអត្ថាធិប្បាយលើយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម លោក Tim Leelahaphan សេដ្ឋវិទូនៅធនាគារ Standard Chartered បានឲ្យដឹងថា៖

“ឆ្នាំ ២០២២ គឺជាឆ្នាំដ៏លំបាកមួយ ប៉ុន្តែបើក្រឡេកមើលឡើងវិញ ច្បាស់ណាស់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចល្អបំផុតលើពិភពលោក ជាមួយនឹងល្បឿនកំណើន ៨%។ ខ្ញុំជឿជាក់យ៉ាងពេញទំហឹងលើសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលមធ្យមខាងមុខ។ ខ្ញុំមានជំនឿជាក់នេះ ព្រោះគោលដៅទាំង៥ដែលអ្នកបានកំណត់ ដូចជាការក្លាយជាមជ្ឈមណ្ឌលនៃតំបន់ ការទាក់ទាញការវិនិយោគ ការផ្លាស់ប្ដូរពីប្រទេសដែលមានបច្ចេកវិទ្យាទាប ទៅជាប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់ ឬក្លាយជាប្រទេសដែលមានចំណូលខ្ពស់ គឺសុទ្ធតែកំពុងដើរទាន់នឹងកាលវិភាគ ហើយអាចធ្វើបាន”។

លោក Tim ចាត់ទុកថា នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ កំណើនសេដ្ឋកិច្ចរបស់វៀតណាមអាចសម្រេចបានត្រឹមតែ ៤% ប៉ុណ្ណោះ ប៉ុន្តែជិតដល់ចុងឆ្នាំនេះ នៅពេលដែលសេដ្ឋកិច្ចពិភពលោកងើបឡើងវិញជាបណ្ដើរៗ វៀតណាមអាចរំពឹងថានឹងមានកំណើន ៩%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ