សេដ្ឋកិច្ចវៀតណាមនៅតែរឹងមាំចំពេលមានអស្ថិរភាពរបស់បរិយាកាសខាងក្រៅ

(VOVWORLD) - សេដ្ឋកិច្ចរបស់វៀតណាមបាន ងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ហើយបន្តរក្សាសន្ទុះកំណើន ទោះបីជាមានអស្ថិរភាពលើសកលលោកក៏ដោយ។ 
សេដ្ឋកិច្ចវៀតណាមនៅតែរឹងមាំចំពេលមានអស្ថិរភាពរបស់បរិយាកាសខាងក្រៅ - ảnh 1សន្និសីទសារព័ត៌មានដើម្បីប្រកាសរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) សម្រាប់ខែកញ្ញា ថ្ងៃទី ២៥ ខែកញ្ញា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) (រូបថត៖ Anh Thu/VOV)

កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅតែមានភាពវិជ្ជមាន ដោយផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់ ៦,០% ក្នុងឆ្នាំ ២០២៤ និង ៦,២% នៅឆ្នាំ ២០២៥។ នេះគឺជាព័ត៌មាន ដែលបាននាំចេញក្នុងរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅវៀតណាមប្រកាសនាព្រឹកថ្ងៃទី ២៥ កញ្ញា នៅទីក្រុងហាណូយ។

យោងតាមរបាយការណ៍របស់ ADB ការស្ទុះងើបឡើងវិញជាលំដាប់នៃសេដ្ឋកិច្ចវៀតណាមត្រូវបានសម្រេចបានដោយសារការកែលម្អផលិតកម្មឧស្សាហកម្ម និងការកើនឡើងយ៉ាងខ្លាំងនៃពាណិជ្ជកម្ម។ លោក Nguyen Ba Hung ប្រធានសេដ្ឋវិទូនៃ ADB ប្រចាំនៅវៀតណាមបានមានប្រសាសន៍ ថា ឧស្សាហកម្មតម្រង់ទិសនាំចេញនៅតែជាកត្តាជំរុញកំណើនដ៏សំខាន់នៃសេដ្ឋកិច្ចវៀតណាម។ ការបញ្ជាទិញថ្មីៗបានវិលត្រឡប់មកវិញបន្តិចម្តងៗ និងការប្រើប្រាស់បានស្ទុះងើបឡើងវិញ បានស្ដារឡើងវិញនូវកំណើនផលិតកម្មនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ហើយសន្ទុះកាន់តែខ្លាំងត្រូវបានគេរំពឹងថា នឹងបន្តពេញមួយឆ្នាំ។ ក្រៅពីនេះ យោងតាម ADB ការងើបឡើងវិញនៃឧស្សាហកម្មសេវាកម្ម និងទិន្នផលកសិកម្មមានស្ថិរភាពក៏ជាកត្តា ជួយឱ្យសេដ្ឋកិច្ចវៀតណាមងើបឡើងវិញផងដែរ។

យោងតាមអ្នកជំនាញ ADB ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់វៀត ណាមក៏ត្រូវបានគាំទ្រដោយការងើបឡើងវិញនៃវិស័យសេវាកម្ម និងទិន្នផលកសិកម្មស្ថិរភាពផងដែរ។ វិស័យផ្សេងទៀតត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងអត្រាតិចតួច។ តាមគម្រោង សេវាកម្មនឹងបន្តកើនឡើង ៦,៦% ដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធ...។ អតិផរណាត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងបន្តិចនៅកម្រិត ៤% ក្នុងឆ្នាំ ២០២៤ និង ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ