សេដ្ឋកិច្ចវៀតណាមរក្សារឹងមាំស្ថិរភាព

(VOVworld) - គណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិរបស់វៀតណាមនាថ្ងៃទី៣
សីហាបានប្រកាសថា៖ សេដ្ឋកិច្ចវៀតណាមក្នុងខែមិថុនានិងក្នុងរយៈពេល៧ខែ
ដើមឆ្នាំ២០១៥មានស្ថិរភាពដ៏រឹងមាំ។អតិផរណាទាប ទីផ្សារហិរញ្ញវត្ថុមានស្ថិរភាព
ការទូទាត់ល្អ ឥណទានកើនឡើង និងកាត់បន្ថយការពឹងផ្អែកទៅលើទីផ្សារអន្តរៈ
ធនាគារ។អតិផរណាសន្ទស្សន៍ប្រើប្រាស់ (CPI) ក្នុងខែកក្កដាកើនជិត០,៧%បើ
ប្រៀបនឹងចុងឆ្នាំ២០១៤និងតាមការព្យាករណ៍ថា អតិផរណជាសារវ័ន្តក្នុងឆ្នាំ
២០១៥ គឺប្រហែល៣%។គណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិក៏បានឲ្យដឹងថែម
ទៀតថា តំលៃរូបីយប័ណ្ណក្នុងឆ្នាំ២០១៥គ្រោងកើនឡើងកំរិត១៣-១៤ពាន់លាន
ដុល្លា អាមេរិកនិងតំលៃរំដោះទុន FDI ក្នុងឆមាសទីមួយឆ្នាំ២០១៥ទទួលបាន៦
ពាន់ លានដុល្លាអាមេរិក កើនឡើង៩,៦%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ
នៅមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ