សេដ្ឋកិច្ចវៀតណាមរក្សាល្បឿនកំណើនលើគ្រប់វិស័យ

(VOVWORLD) -ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អត្រាអតិផរណាទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ ពោលគឺតាមការព្យាករណ៍ថានឹងស្រូបយកតែ ២,៥% ប៉ុណ្ណោះនៅទូទាំងឆ្នាំ។
សេដ្ឋកិច្ចវៀតណាមរក្សាល្បឿនកំណើនលើគ្រប់វិស័យ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ chinhphu.vn) 

នាព្រឹកថ្ងៃទី ៤ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងសម័យប្រជុំរដ្ឋាភិបាលប្រចាំខែសីហា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការវាយតម្លៃអំពីស្ថានភាពក្នុងខែសីហា រយៈពេល ៨ ខែកន្លងទៅ និងវាយតម្លៃអំពីស្ថានភាពពេញមួយឆ្នាំ ព្រមទាំងដាក់ជូនរដ្ឋាភិបាលនូវ ផែនការរដ្ឋឆ្នាំ ២០២០ សេចក្ដីព្រៀងថរិការដ្ឋឆ្នាំ២០២០ ដើម្បីត្រៀមរៀបចំដាក់ជូនការិយាល័យនយោបាយ គណកម្មាធិការមជ្ឈឹម និងដាក់ជូនរដ្ឋសភានៅក្នុងសម័យប្រជុំនាខែតុលាខាងមុខ។

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បើទោះបីជានាបច្ចុប្បន្ននេះ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងមានសញ្ញាធ្លាក់ចុះយ៉ាងច្បាស់ប្រឡែកនោះក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមបានរក្សាអត្រាកំណើនលើគ្រប់វិស័យ។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អត្រាអតិផរណាទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ ពោលគឺតាមការព្យាករណ៍ថានឹងស្រូបយកតែ ២,៥% ប៉ុណ្ណោះនៅទូទាំងឆ្នាំ។ ទន្ទឹមនឹងនេះ ក្រោយរយៈពេល ៨ ខែ ការនាំចេញហួសកម្រិតរបស់រៀតណាមទទួលបានជាង ៣,៤ ពាន់លានដុល្លារអាមេរិក។

លើសពីនេះទៅទៀត វិស័យវប្បធម៌ក៏មានការផ្លាស់ប្តូរគួរឲ្យសប្បាយរីយរាយ ជាពិសេសគឺវិស័យសុខាភិបាល អប់រំ និងគោលនយោបាយចំពោះអ្នកមានគុណូបការៈ។ កិច្ចការធានារការពារជាតិ សន្តិសុខត្រូវបានធានា។ កិច្ចការបរទេស និងកិត្យានុភាពរបស់វៀតណាមត្រូវបានអះអាង ហើយកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ