សេដ្ឋកិច្ចសង្គមទីក្រុងហូជីមិញក្នុងឆមាសទី១ឆ្នាំ២០១៥៖ស្ដារនិងមានកំណើនល្អ
|
សេដ្ឋកិច្ចសង្គមទីក្រុងហូជីមិញក្នុងឆមាសទី១ឆ្នាំ២០១៥៖ស្ដារនិងមានកំណើនល្អ (VNP) |
Vovworld-សេដ្ឋកិច្ចស្ដាឡើងវិញដោយមានកំរិតកំណើនល្អ ត្រីមាសក្រោយ
ខ្ពស់ជាងត្រីមាសមុន បណ្ដាវិស័យសេដ្ឋកិច្ចបន្តមានកំណើនខ្ពស់រួមចំណែកក្នុង
កំណើន GDP របស់ទីក្រុង រក្សាល្បឿនកំណើនក្នុងរយៈពេល៤ឆ្នាំជាបន្តបន្ទាប់។
នេះជាការវាយតំលៃរបស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនៅកិច្ចប្រជុំ
ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមវប្បធម៍សន្តិសុខការពារជាតិឆមាសទី១ឆ្នាំ២០១៥
នាថ្ងៃទី២៤មិថុនា។
ក្នុងអំឡុងឆមាសទី១ឆ្នាំ២០១៥ GDP របស់ទីក្រុងហូជីមិញទទួលបានប្រមាណ៤១៧លានលានដុង កើនឡើងជាង៨,៥%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ
មិញ។ ក្នុងប៉ុន្មានខែចុងឆ្នាំ២០១៥ ទីក្រុងខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគ
ជំរុញការអភិវឌ្ឍន៍ផលិតកម្មអាជីវកម្មគ្រប់គ្រងបរិស្ថាននិងទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុ អនុវត្តប្រកបដោយប្រសិទ្ធិភាពគោលនយោបាយធានាសុខុមាលភាព
សង្គមនិងកែលំអរជិវភាពរស់នៅប្រជាជន៕