សេដ្ឋកិច្ចសមូហភាព-សហករណ៍គឺជានិន្នាការដែលមិនអាចជៀសផុត បានក្នុងសមាហរណកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី២២ ខែធ្នូ មហាសន្និបាតតំណាងទូទាំងប្រទេសសហភាព សហករណ៍វៀតណាមលើកទី៦ អាណត្តិឆ្នាំ២០២០-២០២៥បានប្រារព្ធធ្វើ ឡើងនៅទីក្រុងហាណូយ។ 

សេដ្ឋកិច្ចសមូហភាព-សហករណ៍គឺជានិន្នាការដែលមិនអាចជៀសផុត បានក្នុងសមាហរណកម្ម - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងបណ្ដាអ្នកតំណាងអញ្ជើញចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសសហភាព សហករណ៍វៀតណាមលើកទី៦ អាណត្តិឆ្នាំ២០២០-២០២៥។ (រូបថត៖ VGP)

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀត ណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំខាងមុខ នេះ វៀតណាមនឹងបន្តអនុវត្តយ៉ាងពេញលេញនូវការសន្យាអន្តរជាតិនិង តំបន់នានា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលក្នុងនោះបញ្ហាស្ដីពី ផលិតផលសុវត្ថិភាព គុណភាព សន្តិសុខស្បៀងអាហារ និងការប្រកួត ប្រជែងទំនិញនឹងប្រព្រឹត្តទៅកាន់តែខ្លាំងឡើងៗ នៅ ទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេសគឺចំពោះអាជីវកម្មជាលក្ខណៈគ្រួសារ។ ហេតុដូច្នេះ សហភាពសហករណ៍ វៀតណាមត្រូវតភ្ជាប់យ៉ាងស្អិតរមួតជាមួយបណ្ដាក្រសួង ស្ថាប័ន គណៈកម្មាធិការ សមូហភាពទាំងថ្នាក់មជ្ឈឹមនិងមូលដ្ឋាន ដើម្បីពង្រីកឧត្តមភាពនិងសក្ដានុភាពនៃគំរូសេដ្ឋកិច្ចសហករណ៍ ជំរុញការ អភិវឌ្ឍនៃសេដ្ឋកិច្ចសមូហភាព-សហករណ៍ ដោះស្រាយការលំបាករបស់ សហករណ៍ដោយទាន់ពេលវេលា ស្របទៅតាមលក្ខណៈសេដ្ឋកិច្ចទីផ្សារ ព្រមទាំងពង្រីកបណ្ដាទម្រង់សហករណ៍ដែលមានប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ