សំណងប្រាក់ធានារាប់រងជាង១សែនលានដុងឲ្យអង្គភាពអាជីវកម្មនៅ Binh Duong

សំណងប្រាក់ធានារាប់រងជាង១សែនលានដុងឲ្យអង្គភាពអាជីវកម្មនៅ Binh Duong - ảnh 1
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung ថ្លែងមតិនៅពិធី (VOV)


        Vovworld-សំណងប្រាក់ធានារាប់រងជាង១សែនលានដុងឲ្យអង្គភាពអាជីវកម្ម​
នៅ Binh Duong។ ចំនួនប្រាក់នេះត្រូវបានអង្គភាពអាជីវកម្មធានារាប់រងប្រគល់​ឲ្យ​អង្គភាពអាជីវកម្មចំនួន១១៣នៅខេត្ត Binh Duong នាថ្ងៃទី៧មិថុនា។ ​នេះ​ត្រូវ​បាន
ចាត់ទុកជាប្រភពថវិការចាំបាច់ជួយឧបត្ថម្ភឲ្យអង្គភាពអាជីវកម្មជំនះពុះពារលើការ
លំបាកស្ថិរភាពផលិតកម្មឡើងវិញក្រោយពីឧបទ្ទេវហេតុមានមនុស្ស​មួយចំនួន
បង្កអុកឡុកបំផ្លាញទ្រពសម្បត្តិរបស់អង្គការបុគ្គលនិងអង្គភាពអាជីវកម្មនាពេល
កន្លងមក។ លោក Ken Teh នាយកផលិតកម្មក្រុមហ៊ុន Esquel Garment Manufacturing មណ្ឌលឧស្សាហកម្មវៀតណាម-សឹង្ហបុរី ដែលទើប​នឹង​ទទួលបានប្រាក់សំណង
បានឲ្យដឹងថា៖

        “ក្រោយករណីកន្លងទៅ ក្រុមហ៊ុនធានារ៉ាប់រងបានឆ្លើយតបយ៉ាងលឿន។ ពេលក្នុងរាយការណ៍នោះមិនដល់២ថ្ងៃក្រោយនោះគេមានវត្តមាននៅក្រុមហ៊ុន
ដើម្បីវាយតំលៃការខូចខាត។ ​ក្រុមហ៊ុនយើងខ្ញុំជឿជាក់ក្នុងពេលបន្តវិនិយោគ​និង​ផ្សាភ្ជាប់យូរអង្វែងនៅវៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ