សំណើរជាច្រើនរបស់អ្នកបោះឆ្នោតបានដាក់ជូនកិច្ចប្រជុំលើកទី១១រដ្ឋសភានីតិកាលទី១៣

សំណើរជាច្រើនរបស់អ្នកបោះឆ្នោតបានដាក់ជូនកិច្ចប្រជុំលើកទី១១រដ្ឋសភានីតិកាលទី១៣ - ảnh 1
រូបថត៖ VGP/Thành Chung


(VOVworld)-ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី១១រដ្ឋសភាវៀតណាម
នីតិកាលទី១៣ នាថ្ងៃទី៧មិនា ឧបនាយកររដ្ឋមន្ត្រីរដ្ឋាភិបាលលោក Vu Van Ninh បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Truc Ninh ទីក្រុង Nam
Dinh។ នៅទីនេះ អ្នកបោះឆ្នោតបានស្នើររដ្ឋត្រូវមានគោលនយោបាយជួយឧបត្ថម្ភ
សម្រាប់តំបន់ដាំដុះស្រូវ ដើម្បីប្រជាកសិករនឹងនរចិត្តផ្សាភ្ជាប់ជាមួយចំការ ស្រែ រួមទាំងបន្តអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីកសាងជនបទថ្មីឲ្យស្រប ទៅ
នឹងស្ថានភាពជាក់ស្តែងរបស់តំបន់ សំដៅឆ្ពោះទៅគោលដៅលើកកំពស់ជីវភាព រស់នៅសម្រាប់ប្រជាជន។ ឧបនាយករដ្ឋមន្ត្រីលោក Vu Van Ninh បាន ទទួលយក រាល់មតិនិងសំណើររបស់អ្នកបោះឆ្នោត ដាក់ជូនរដ្ឋសភានិងអង្គការ ទាក់ទិននានា ដើម្បីពិនិត្យដោះស្រាយ។

        ក្នុងថ្ងៃដដែល ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Vuong Dinh Hue បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Tay Son ខេត្ត Binh Dinh ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ