សំណើរៀបចំសម័យប្រជុំវិសាមញ្ញរដ្ឋសភាលើកទី២ នៅខែមករា ឆ្នាំ២០២៣

(VOVWORLD) - ព្រឹកនេះ (២៨ វិច្ឆិកា) គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិលើសេចក្តីបូកសរុបនៃសម័យប្រជុំលើកទី៤ និងផ្តល់យោបល់បឋម លើការរៀបចំសម័យប្រជុំវិសាមញ្ញលើកទី ២ សម័យប្រជុំលើកទី៥ នៃរដ្ឋសភា។

សំណើរៀបចំសម័យប្រជុំវិសាមញ្ញរដ្ឋសភាលើកទី២ នៅខែមករា ឆ្នាំ២០២៣ - ảnh 1សម័យប្រជុំលើកទី១៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ quochoi.vn)

រាយការណ៍នៅសម័យប្រជុំនេះ អគ្គលេខាធិការរដ្ឋសភា  ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Bui Van Cuong បានអះអាងថា សម័យប្រជុំលើកទី ៤ នៃរដ្ឋសភា នីតិកាលទី  ១៥  បានទទួលជោគជ័យ។ លទ្ធផលនៃសម័យប្រជុំបានបន្តបញ្ជាក់ថា សកម្មភាពរបស់រដ្ឋសភាបានអនុវត្តកាន់តែជាក់ស្តែង ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងស៊ីជម្រៅ ជាមួយស្ថានភាពជាក់ស្តែង។

ទាក់ទងនឹងសម័យប្រជុំវិសាមញ្ញលើកទី ២ រដ្ឋាភិបាលស្នើដាក់ជូនរដ្ឋសភានូវខ្លឹម សារដូចខាងក្រោម៖ ពិចារណា និងសម្រេចលើផែនការមេជាតិស្របតាមច្បាប់ស្តីពីផែនការ; ពិចារណា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ (វិសោធនកម្ម); ពិចារណាបូកសរុប និងវាយតម្លៃការអនុវត្តបទប្បញ្ញត្តិក្នុងប្រការ ៣ នៃសេចក្តីសម្រេចចិត្តលេខ ៣០/២០២១/QH១៥ ស្តីពីសម័យប្រជុំលើកទី ១ នៃរដ្ឋសភានីតិកាលទី ១៥។

ទាក់ទិននឹងពេលវេលា និងទម្រង់នៃសម័យប្រជុំវិសាមញ្ញ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា សម័យប្រជុំវិសាមញ្ញគ្រាន់តែពិចារណា និងសម្រេចលើបញ្ហាបន្ទាន់ ដែលត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន   ច្បាស់លាស់ គ្រប់គ្រាន់និងមានការឯកភាពខ្ពស់។ ដោយឈរលើមូលដ្ឋាននៃការរៀបចំ កិច្ចប្រជុំអាចប្រព្រឹត្តទៅនៅដើមខែមករា ឆ្នាំ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ