ស្តង់ទំនិញចំនួន ១៥០ ចូលរួមពិព័រណ៍ទំនិញវៀតណាម -ដាណាំង ឆ្នាំ ២០២២
(VOVWORLD) - នាយប់ថ្ងៃទី ៥ ខែតុលា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ទីក្រុងដាណាំង ពិព័រណ៍ ទំនិញវៀតណាម - ដាណាំង ឆ្នាំ ២០២២ បានបើកដោយមានស្តង់ទំនិញចំនួន ១៥០ ស្តង់ របស់អង្គភាពអាជីវកម្ម វៀតណាម។
តំណាងថ្នាក់ដឹកនាំទីក្រុង ដាណាំង ទៅទស្សនាស្តង់ទំនិញនៅពិព័រណ៌។ រូបថត៖ VOV |
ផលិតផលដែលត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះ មានភាពសម្បូរបែប ដូចជា វាយនភណ្ឌ ស្បែកជើង ម៉ូដ ពាណិជ្ជកម្មទូទៅ គ្រឿងសិប្បកម្ម ប្រដាប់ប្រដារ ប្រើប្រាស់ក្នុងផ្ទះ ផលិតផលនៃភូមិរបរ និងផលិតផលប្រចាំតំបន់ជាដើម។ ពិព័រណ៍នេះ ក៏មានតំបន់តាំងពិព័រណ៍ផលិតផល OCOP (កម្មវិធីជាតិ ឃុំមួយផលិតផលមួយ) ទៀតផង។ លោក Ho Ky Minh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង បាន ឲ្យដឹងថា៖
“នៅក្នុងពិព័រណ៍នេះ មានសកម្មភាពជាច្រើនដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយ ផលិតផល OCOP ផលិតផលពិសេស ផលិតផលឧស្សាហកម្មជនបទគំរូនានា។ ពិព័រណ៍ឆ្នាំនេះនឹងនាំមកនូវឱកាសជាច្រើនជូនអង្គភាពអាជីវកម្ម ក្នុងការឧទ្ទេសនាម និងផ្សព្វផ្សាយម៉ាកយីហោផលិតផល ព្រមទាំងផ្លាស់ប្តូរផ្នត់គំនិតផលិតកម្ម និងអាជីវ កម្មរបស់អ្នកផលិត អ្នកចែកចាយ ដើម្បីបំពេញតម្រូវការនៃទីផ្សារនិងអ្នកប្រើប្រាស់ ឲ្យកាន់តែល្អជាង”។
ពិព័រណ៍ទំនិញវៀតណាម - ដាណាំង បើកទ្វារពីពេលនេះរហូតដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២៕