ស្តារផលិតកម្មនិងសកម្មភាពអាជីវកម្ម លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត

(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែមេសារបស់រដ្ឋាភិបាល ដែលប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី ៥ ឧសភា រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យយរដ្ឋាភិបាល លោក Mai Tien Dung បានមានប្រសាសន៍ថា ក្នុងបរិបទដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រងនោះ សមាជិករដ្ឋាភិបាលបានយល់ព្រមស្តារឡើងវិញ នូវសកម្មភាពផលិតកម្មនិងសកម្មភាពអាជីវកម្ម ក៏ដូចជា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាត។
ស្តារផលិតកម្មនិងសកម្មភាពអាជីវកម្ម លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត - ảnh 1ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានប្រចាំខែមេសារបស់រដ្ឋាភិបាល

ភារកិច្ចរសំខាន់នាពេលបច្ចុប្បន្ន គឺស្រាវជ្រាវនិងអនុវត្តផែនការស្តារការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមការប្រែប្រួលរបស់ជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស។ លោក Mai Tien Dung បានឲ្យដឹងថែមទៀតថា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ នៅថ្ងៃទី ៩ ឧសភាខាងមុខនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងជួប សន្ទនាជាមួយធុរកិច្ចនៅទូទាំងប្រ ទេសដោយផ្ទាល់តាមប្រព័ន្ធវីដេអូ ដើម្បីដោះស្រាយរាល់ការលំបាក។

“លោកនាយករដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំរដ្ឋាភិបាល សុទ្ធតែចង់ស្តាប់មតិយោបល់របស់តំណាងសហគមន៍ធុរកិច្ច និងសមាគមអាជីវកម្ម ដើម្បីស្វែងរកវិធីដោះស្រាយការលំបាក បង្កើតការស្រុះចិត្តគំនិតគ្នា និងចាប់ផ្តើមអាជីវកម្មឡើងវិញ  ក្រោយជំងឺរាតត្បាតផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោក Mai Tien Dung។

បន្ទាប់ពីសន្និសីទនេះ ក្រសួងផែនការនិងវិនិយោគនឹងដាក់ជូនរដ្ឋាភិបាលនូវពង្រាងសេចក្តីសម្រេចចិត្ត ជួយឧបត្ថម្ភអាជីវកម្មក្នុងស្មារតីជួយឧបត្ថម្ភយ៉ាងទូលំទូលាយជាងបើប្រៀបនឹងកញ្ចប់ជួយឧបត្ថម្ភមុននេះ ។ យោងតាម អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Tran Quoc Phuong  ពង្រាងសេចក្តីសម្រេចចិត្តនេះគឺជាដំណោះស្រាយដ៏រឹងមាំ ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ