សេតវិមានចេញសេចក្តីប្រកាសគាំទ្រលទ្ធផលនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីលោក D.Trump

(VOVWORLD) -នាថ្ងៃទី១៣វិច្ឆិកា សេតវិមានបានចេញសេចក្តីប្រកាសគាំទ្រនូវលទ្ធផលនៃ ដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានា ធិបតីអាមេរិក លោក Donald Trump ក្នុងនោះមានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក Trump បានអនុញ្ញត្តិឲ្យ ភាគីទាំងពីរ “អះអាងឡើងវិញនូវការសន្យាបង្កើនទំនាក់ទំនងដៃគូលើគ្រប់ជ្រុង ជ្រោយ អាមេរិក-វៀតណាម”។
សេតវិមានចេញសេចក្តីប្រកាសគាំទ្រលទ្ធផលនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីលោក D.Trump - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីអាមេរិក លោក D.Trump នៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចចរចារ (រូបថតៈ Nhan Sáng/TTXVN)

សេចក្តីប្រកាសនេះបានរំលឹកឡើងវិញ នូវលទ្ធផលដែលប្រធានា

ធិប តីអាមេរិកទទួលនិងសម្រេចបាននៅវៀតណាម ក្នុងនោះមានការពង្រឹងទំនាក់ទំនងដៃគូ លើគ្រប់ជ្រុងជ្រោយអាមេរិក-វៀតណាម ត្រូវបានចាត់ទុកជាកត្តាសំខាន់របស់ តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរីភាព។

        ស្តីពីបញ្ហាសមុទ្រខាងកើត សេចក្តីជូនដំណឹងរបស់សេតវិមានបានទទួល ស្គាល់ចំពោះការដែលភាគីទាំងពីរបានអះអាងសារជាថ្មីនូវសារៈ សំខាន់នៃសេរី ភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត រួមទាំងការសន្យា ដោះ ស្រាយជម្លោះនាវាចរណ៍ដោយឈរលើច្បាប់អន្តរ ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ