សេតវិមានទទួលស្គាល់ព័ត៌មានអំពី IS សម្លាប់ប្រជាពលរដ្ឋអាមេរិក
|
សេតវិមានទទួលស្គាល់ព័ត៌មានអំពី IS សម្លាប់ប្រជាពលរដ្ឋអាមេរិក (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៦ វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Barack Obama បាន ទទួលស្គាល់ព័ត៌មានស្តីអំពីបុគ្គលិកជួយសង្រោះមនុស្សធម៌ Peter Kassig ត្រូវបាន
កំលាំង “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) សម្លាប់គឺជាការពិតប្រកដ។ ក្នុងសេចក្តីថ្លែង
ការ នាំចេញដោយសេតវិមាននាពេលថ្មីៗនេះ ប្រធានាធិបតី Barack Obama បាន
សង្កត់ធ្ងន់ថា៖ ទង្វើ សាហាវនិងអមនុស្សធម៌របស់ IS ចំពោះលោក Peter Kassig
ត្រូវបរិហារទោស។ សហគមន៍អន្តរជាតិក៏បានថ្កោលទោសកាសម្លាប់ចំណាប់ខ្មាំង
នេះ យ៉ាងខ្លាំងក្លានាយករដ្ឋមន្ត្រីបារាំង លោក Manuel Valls បានឲ្យដឹងថា៖ សកម្មភាព
សាហាវពោលខាងលើនៅតែបង្កើនការប្តេជ្ញាចិត្តរបស់បារាំងក្នុងការប្រយុទ្ធប្រឆាំងនឹង
IS តែ ប៉ុណ្ណោះ៕