ស្ថានការណ៍អាហ្វហ្គានីស្ថាន៖ កាកបាទក្រហមអន្តរជាតិអំពាវនាវឱ្យបន្តសកម្មភាពមនុស្សធម៌
(VOVWORLD) - នៅថ្ងៃទី ៨ ខែកញ្ញា ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) លោក Peter Maurer បានអំពាវនាវឱ្យបណ្ដាអង្គការមនុស្សធម៌វិលត្រឡប់ទៅអាហ្វហ្គានីស្ថាន និងធនាគារពិភពលោក (WB) បង្កលក្ខណៈងាយស្រួលសម្រាប់ប្រទេសអាស៊ីភាគនិរតីនេះធ្វើការកែលម្អប្រព័ន្ធខុខាភិបាល។
ប្រជាជនដែលត្រូវផ្លាស់ទីលំនៅដោយសារសង្គ្រាម (រូបថត៖ THX/VNA) |
លោក Peter Maurer បានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់ដំណើរចុះត្រួតពិនិត្យរយៈពេល ៤ ថ្ងៃនៅអាហ្វហ្គានីស្ថាន ក្នុងនោះលោកបានជួបចរចាជាមួយមេដឹកនាំកំពូលរបស់ក្រុមតាលីបង់ដូចជា លោក Mullah Abdul Ghani Baradar ប្រមុខខុទ្ទកាល័យនយោបាយនៃកម្លាំងនេះ។
ប្រធាន ICRC ក៏បានសង្កត់ធ្ងន់ផងដែរថា ការជួយឧបត្ថម្ភរបស់ធនាគារពិភពលោក (WB) ចំពោះវិស័យសុខាភិបាលនៅអាហ្វហ្គានីស្ថានគឺមានសារៈសំខាន់ណាស់។ លោកបានអះអាងថា“ ខ្ញុំពិតជានឹងធ្វើការចលនា ដើម្បី WB ស្វែងរកដំណោះស្រាយល្អបំផុត សំដៅបន្តជួយឧបត្ថម្ភដល់មូលដ្ឋានសុខាភិបាលនៅអាហ្វហ្គានីស្ថាន”៕