ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមរៀបចំពិធីរំលឹកខួបលើកទី៦០នៃទិវាបុណ្យឯករាជ្យ
Vovworld-នាយប់ថ្ងៃទី៩វិច្ឆិកានៅទីក្រុងហាណូយ ស្ថានទូតនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំនៅវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបុណ្យ
ឯករាជ្យព្រះរាជាណាចក្រកម្ពុជា(ទី៩វិច្ឆិកាឆ្នាំ១៩៥៣-ទី៩វិច្ឆិកាឆ្នាំ២០១៣)។ អញ្ជើញ ចូលរួមពិធីនេះមានសមាជិកការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Xuan Phuc ដំណាងនៃស្ថាប័នទាក់ទិននានា និស្សិតកម្ពុជាដែល កំពុងរៀនសូត្រនៅវៀតណាម។
|
ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc(TTXVN) |
ថ្លែងមតិនៅពិធីប្រារព្ធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាមលោកហ៊ុលផានីបានសង្កត់ធ្ងន់ថា លើស្មារតីមិត្តភាពជាភាតរៈនិងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ បណ្ដាដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជាក្នុងរយៈពេលកន្លងមកបានបង្ហាញឲ្យជំនាន់
ក្រោយៗនេះ ពិសេសគឺជំនាន់វ័យក្មេងបានយល់ដឹងនិងបន្តពួនជ្រំនូវចំណងសាមគ្គី ភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសតទាំងពីរកាន់តែចីរភាពនិង
ជ្រាល ជ្រៅជាងទៀត។
“ផ្អែកទៅលើទំនាក់ទំនងពិសេសនេះដែរ ប្រទេសទាំងពីរបាននិងកំពុងជំរុញ
វិស័យសេដ្ឋកិច្ចនានាដែលជាអាទិភាពឲ្យកាន់តែសកម្មថែមទៀតដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេល៦ខែឆ្នាំ២០១៣មានជាង២,៨៣ពាន់លានដុល្លារអាមេរិក ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងខឹងខំជំរុញឲ្យដល់៥ពាន់លានដុល្លារអាមេរិករហូតដល់ឆ្នាំ២០១៥។ ការនាំចូលពីប្រទេសវៀតណាមមានទំហំទឹកប្រាក់២,៨៣ពាន់លានដុល្លារអាមេរិកនិងនាំចេញ
ទៅប្រទេសវៀតណាមមានទំហំទឹកប្រាក់៤៨៦លានដុល្លារអាមេរិក។”
រីឯឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើរសេចក្តីជូនពរដ៏ល្អប្រសើរបំផុតជូនប្រជាជនកម្ពុជាក្នុងឱកាសរំលឹកខួបលើកទី៦០នៃទិវាបុណ្យឯករាជ្យព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងនោះសម្ដែងការសប្បាយរីករាយ
ចំពោះរាល់សមិទ្ធិដ៏ធំធេងគួរឲ្យមោទនៈភាពរបស់ប្រជាជនកម្ពុជារហូតក្នុងអំឡុង៦០ឆ្នាំតស៊ូកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។
“រដ្ឋាភិបាលនិងប្រជាជនវៀតណាមជឿជាក់រឹងមាំថា ក្រោមការដឹកនាំដោយឈ្លាសវៃរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី និងជាមួយស្មារតីសម្រុះសម្រួលជាតិ រដ្ឋាភិបាលនិងប្រជាជនកម្ពុជាពិតប្រាកដនឹងទទួលបានជោគជ័យជាច្រើនថែមទៀតលើផ្លូវកសាងប្រទេសកម្ពុជាសន្តិភាពសម្បូរុងរឿងស្ថិរភាពងព្យាក្រឹតមានទំនាក់ទំនងជាមួយប្រទេសទាំងអស់លើពិភពលោក៕”