ស្ថានទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅរុស្ស៊ីរៀបចំពិធីរំលឹកខួបលើកទី៤៨ទិវាបង្កើត
|
ស្ថានទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅរុស្ស៊ីរៀបចំពិធីរំលឹកខួបលើកទី៤៨ទិវាបង្កើត |
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៤៨ទិវាបង្កើតអាស៊ាន (ទី៨សីហា)
នាយប់ថ្ងៃទី៦តុលានៅរដ្ឋធានីម៉ូស្គូឯកអគ្គរដ្ឋទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅ
សហព័ន្ធរុស្ស៊ីបានសហការរៀបចំទិវាអាស៊ាននិងជួបប្រាស្រ័យវប្បធម៍។ នេះជា
សកម្មភាពជួបមុខដែលបានរក្សាប្រចាំឆ្នាំសំដៅពង្រឹងផែនសាមគ្គីភាពអាស៊ាននិង
ដើម្បីមិត្តភក្តិយល់ប្ថែមអំពីសហគមន៍អាស៊ាន។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីនិងជា
ប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Djauhari Oratmangun
ថ្លែងមតិនោពិធីបើកទិវាអាស៊ាននិងអះអាងនូវការផ្សាភ្ជាប់ជិតស្និទ្ធរបស់សហគមន៍
អាស៊ានក្នុងអំឡុង៤៨ឆ្នាំកន្លងទៅបានរួមចំណែកសំខាន់ដើម្បីអាស៊ានក្លាយទៅជា
សហគមន៍ឯកភាពមួយនាឆ្នាំ២០១៥នេះនិងកំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
បន្ទាប់ពីសកម្មភាពនេះឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅសហព័ន្ធរុស្ស៊ីលោកថៃ
វណ្ណានឹងទទួលដំណែងប្រធានប្តូរវេណគណៈកម្មាធិការអាស៊ានប្រចាំនៅសហព័ន្ធ
រុស្ស៊ីក្នុងអាណត្តិ៦ខែជាបន្ត៕