ស្ថានទូតវៀតណាមខិតខំប្រឹងប្រែងធានាសិទ្ធិនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់សិស្សានុសិស្សនិងនិស្សិតវៀតណាមនៅអាមេរិក

(VOVWORLD) - ស្ថាប័ននីតិប្រតិបត្តិផ្នែកអន្តោប្រវេសន៍និងគយរបស់អាមេរិកនាពេល ថ្មីៗនេះបានជូនដំណឹងថា និស្សិតបរទេសដែលកំពុងសិក្សារៀនសូត្រនៅ អាមេរិកនឹងត្រូវចាកចេញពីប្រទេសនេះ ឬអាចប្រឈមនឹងហានិភ័យត្រូវ បណ្ដេញចេញប្រសិនបើសាកលវិទ្យាល័យនៅប្រទេសនេះប្ដូរទៅការ បង្រៀនតាមអនឡាញតែប៉ុណ្ណោះ។
ស្ថានទូតវៀតណាមខិតខំប្រឹងប្រែងធានាសិទ្ធិនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់សិស្សានុសិស្សនិងនិស្សិតវៀតណាមនៅអាមេរិក - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc។

សេចក្ដីសម្រេចនេះបានធ្វើឲ្យនិស្សិតអន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំងក្នុងបរិបទដែលជម្ងឺ Covid-19 នៅតែប្រែប្រួល យ៉ាងស្មុគស្មាញនៅអាមេរិកក៏ដូចជារាល់ការដាក់កំហិតលើការធ្វើដំណើរ ក្នុងអំឡុងពេលនេះផងដែរ។

ចំពោះមុខស្ថានភាពនេះ ស្ថានទូតវៀតណាមប្រចាំអាមេរិកបានផ្ដល់ អនុសាសន៍ទៅកាន់សហគមន៍និស្សិតវៀតណាម ព្រមទាំងបន្តពិភាក្សាជា មួយស្ថាប័នមានសមត្ថកិច្ចនៅប្រទេសសាមីដើម្បីស្វែងយល់ឲ្យបានច្បាស់ថែមទៀតអំពីនីតិវិធី បែបបទពាក់ព័ន្ធដល់បទបញ្ញត្តិពោលខាងលើ ក្នុង គោលដៅធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់និស្សិតវៀតណាមនៅអាមេរិក។ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិក Ha Kim Ngoc បានចែករំលែកថា៖

“ស្ថានទូតនិងស្ថាប័នតំណាងនានារបស់យើងប្រចាំនៅអាមេរិកបានលើកសំណើជាច្រើនរួចហើយ។ ទីមួយគឺបង្កើនបរិមាណជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមទៅកាន់អាមេរិកដើម្បីជូនពល រដ្ឋវិលត្រឡប់មកប្រទេសវិញ។ ទីពីរគឺយើងអាចអនុវត្តជើងហោះហើរតាម វិធី codeshare ជាមួយក្រុមហ៊ុនអាកាសចរណ៍បរទេសផ្សេងៗ។ ទីបីគឺ រដ្ឋាភិបាល បានអនុញ្ញាតឲ្យបើកជើងហោះហើរជាបណ្ដោះអាសន្នទៅកាន់ ទីក្រុងចំនួន៤នៅតំបន់អាស៊ីភាគឦសានរួមមាន សេអ៊ូល តូក្យូ តៃប៉ិ និង Guangzhou ហេតុដូច្នេះយើងអាចណែនាំឲ្យពលរដ្ឋធ្វើដំណើរវិលត្រឡប់ មកប្រទេសវិញតាមរយៈទីកន្លែងឆ្លងកាត់ទាំងនោះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ