ស្ថានទូតវៀតណាមបន្តសហការយ៉ាងស្អិតរមួតជាមួយភាគីអង់គ្លេសដើម្បីស៊ើប អង្កេតរឿងហេតុមនុស្ស៣៩នាក់បានស្លាប់ក្នុងរថយន្តកុងតឺន័រ

(VOVWORLD) - ស្ថានទូតវៀតណាមត្រៀម ខ្លួនជាស្រេចអនុវត្តវិធានការគាំពារពលរដ្ឋក្នុងករណីដែលមានជនរងគ្រោះជា ពលរដ្ឋវៀតណាម។
ស្ថានទូតវៀតណាមបន្តសហការយ៉ាងស្អិតរមួតជាមួយភាគីអង់គ្លេសដើម្បីស៊ើប អង្កេតរឿងហេតុមនុស្ស៣៩នាក់បានស្លាប់ក្នុងរថយន្តកុងតឺន័រ - ảnh 1 បុគ្គលិកកោសល្យវិច័យអង់គ្លេសធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ (រូបថត៖ AFP/TTXVN)

  ស្ថានទូតវៀតណាមប្រចាំអង់គ្លេសកំពុងបន្តសហការជាមួយប៉ូលីសនិង ស្ថាប័នអាជ្ញាធររដ្ឋ Essex ហើយបញ្ជូនព័ត៌មានរបស់បណ្ដាគ្រួសារវៀតណាម ដែលមានញាតិសន្ដានត្រូវបាត់ខ្លួនក្នុងរយៈពេលដែលកើតមានឡើងរឿងហេតុ មនុស្សចំនួន៣៩នាក់ត្រូវស្លាប់នៅក្នុងរថយន្ត កុងតឺន័រមួយនៅតំបន់ឧស្សាហកម្ម Waterglade រដ្ឋ Essex ភាគឦសាន្តទីក្រុងឡុងដ៍។ ស្ថានទូតវៀតណាមត្រៀម ខ្លួនជាស្រេចអនុវត្តវិធានការគាំពារពលរដ្ឋក្នុងករណីដែលមានជនរងគ្រោះជា ពលរដ្ឋវៀតណាម។ ចំណែកឯប៉ូលីសរដ្ឋ Essex បានអោយដឹងថា នាបច្ចុប្បន្ន គេកំពុងដំណើរការធ្វើកោសល្យវិច័យដើម្បីបញ្ជាក់អត្តសញ្ញាណជនរងគ្រោះ ហើយដំណើរការនេះអាចចំណាយពេល១សប្ដាហ៍។

        ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី២៧ ខែតុលា អយ្យការសហព័ន្ធបែលហ្ស៊ិក បានបញ្ជាក់ថា ជនជាប់សង្ស័យដែលត្រូវប៉ូលីសអៀរឡង់ចាប់ខ្លួនកាលពីព្រឹកថ្ងៃ ទី២៦ ខែតុលា គឺជាអ្នកបើកបររថយន្តកុងតឺន័រដែលដឹកជនរងគ្រោះទាំង៣៩នាក់ ពោលខាងលើទៅកាន់កំពង់ផែ Zeebrugge បែលហ្ស៊ិក មុនពេលវាត្រូវបានដឹក ជញ្ជូនទៅកាន់អង់គ្លេស។ ការចាប់ខ្លួនជនជាប់សង្ស័យនេះ ជារបត់សំខាន់មួយ ក្នុងដំណើរការស៊ើបអង្កេត ដោយសារជនជាប់សង្ស័យរូបនេះអាចបង្ហាញអោយ ដឹងព័ត៌មានជាច្រើនទាក់ទិនដល់ផ្លូវធ្វើដំណើរនៃកុងតឺន័រដែលផ្ទុកជនរងគ្រោះ។

        ព័ត៌មានផ្សេងមួយទៀតដែលត្រូវបានសារព័ត៌មានអង់គ្លេសចុះផ្សាយនោះគឺ ប៉ូលីសអង់គ្លេសមានការមន្ទិលសង្ស័យថា រថយន្តកុងតឺន័រដែលដឹកជនរងគ្រោះ ទាំង៣៩នាក់នោះ អាចត្រឹមតែជារថយន្តមួយក្នុងចំណោមរថយន្តកុងតឺន័រចំនួន៣ គ្រឿងដែលដឹកជនអន្តោប្រវេសន៍ដោយខុសច្បាប់ចូលក្នុងដែនដីអង់គ្លេសតែប៉ុណ្ណោះ។

        អាស្រ័យដោយភាពធ្ងន់ធ្ងរនិងស្មុគស្មាញនៃរឿងហេតុនេះ នាបច្ចុប្បន្នការស៊ើប អង្កេតកំពុងបានដំណើរការនៅកម្រិតទ្វីបអឺរ៉ុប ដោយមជ្ឈមណ្ឌលស៊ើបអង្កេត ប្រឆាំងនឹងឧក្រិដ្ឋកម្មទាក់ទិនដល់បញ្ហាអន្តោប្រវេសន៍នៅទីក្រុងព្រុចសែល ចំណុះប៉ូលីសអឺរ៉ុប (Europol)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ