ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាប្រគល់ជូនសម្ភារៈបរិក្ខាពេទ្យដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា

(VOVWORLD) - អនុប្រធានបេសកកម្មនៃស្ថានទូតវៀតណាមប្រចាំកម្ពុជាលោក Lai Xuan Chien បានសង្កត់ធ្ងន់ថាអំណោយទាំងនេះគឺជាសមានចិត្តរបស់ស្ថានទូតវៀតណាមនិយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួម ដោយមានគោលបំណងចង់ជួយជ្រោមជ្រែងដល់ប្រជាជនកម្ពុជា ក្នុងការជំនះពុះពារលើរាល់ការលំបាកនិងយកឈ្នះលើការរីករាល ដាលនៃជំងឺកូវីដ-១៩។ 
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាប្រគល់ជូនសម្ភារៈបរិក្ខាពេទ្យដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា - ảnh 1ពិធីប្រគល់ម៉ាស់ការពារជូនដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា

នាថ្ងៃទី ៣១ ខែមីនាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានប្រគល់ម៉ាស់ការពារចំនួន ១០,០០០ ម៉ាស់ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដើម្បីជួយឧបត្ថម្ភប្រជាជនកម្ពុជាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ -១៩។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុប្រធានបេសកកម្មនៃស្ថានទូត វៀតណាមប្រចាំនៅកម្ពុជាលោក Lai Xuan Chien បានសង្កត់ធ្ងន់ថាអំណោយទាំងនេះគឺជាសមានចិត្តរបស់ស្ថានទូតវៀត ណាមនិយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួម ដោយមានគោលបំណងចង់ជួយជ្រោមជ្រែងដល់ប្រជាជនកម្ពុជា ក្នុងការជំនះពុះពារលើរាល់ការលំបាកនិងយកឈ្នះលើការរីករាល ដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមចំណែកក្នុងការ ពង្រឹងនិងពូនជ្រុំថែមទៀតនូវចំណងសាមគ្គីភាព និងមិត្តភាពដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ