ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា រៀប​ចំពិធីជួបជុំ​​​អបអរ​សាទរនិទាឃរដូវ​

(VOVWORLD) - នាយប់ថ្ងៃទី១៦ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀបចំពិធីជួបជុំ “និទាឃរដូវនៃមាតុភូមិ ឆ្នាំខាល ចត្វាស័ក ២០២២”។
ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា រៀប​ចំពិធីជួបជុំ​​​អបអរ​សាទរនិទាឃរដូវ​ - ảnh 1ឯកអគ្គរដ្ឋទូតលោក Nguyen Huy Tang អញ្ជើញថ្លែងនៅក្នុងពិធីជួបជុំ។ (រូបថត់៖ Vu Hung/TTXVN)

កម្មាភិបាល បុគ្គលិកស្ថានទូត ទីភ្នាក់ងារ តំណាងវៀតណាម និងសហគមន៍ជនវៀតណាម និង សហគ្រាសវៀតណាម បានរីករាយទស្សនាការសម្ដែងសិល្បៈពិសេស ដើម្បីអបអរសាទរនិទាឃៈរដូវនិងម្ហូបអាហារអំណរបុណ្យតេតដ៏ឈ្ងុយឆ្ងាញ់ពិសារ ដែលពោរពេញទៅដោយរសជាតិប្រពៃណីរបស់មាតុភូមិ។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០២២ ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាមផងដែរ។ ប្រទេសទាំងពីរនឹងរៀបចំជាបន្តបន្ទាប់នូវសកម្មភាពដែលមានសារៈសំខាន់ជាក់ស្តែងលើគ្រប់វិស័យ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ៕
 

ប្រតិកម្មទៅវិញ

ផ្សេងៗ