ស្ថានទូតវៀតណាមប្រចាំនៅប៉ូឡូញបានខិតខំប្រឹងប្រែងជួយប្រជាជនវៀតណាមដែលរងផលប៉ះពាល់ដោយអគ្គិភ័យឆេះផ្សារ
(VOVWORLD) - នាថ្ងៃទី ១៧ ឧសភា ស្ថានទូត វៀតណាមប្រចាំប្រទេសប៉ូឡូញបានចាប់ផ្តើមការ ងារកុងស៊ុល ដោយទទួល និងដោះស្រាយឯកសាររបស់ប្រជាពលរដ្ឋដែលបានបាត់បង់ឯកសារក្នុងហេតុការណ៍អគ្គីភ័យឆេះផ្សារទំនើប Marywilska 44 ដែលបានកើតឡើងកាលពីថ្ងៃទី ១២ ឧសភា។
កម្មាភិបាលស្ថានទូតវៀតណាមប្រចាំប្រទេសប៉ូឡូញបានជួយប្រជាជនវៀតណាមដែលរងផលប៉ះពាល់ដោយភ្លើងឆេះផ្សារទំនើប Marywilska 44 ធ្វើឯកសារឡើងវិញ (រូបថត៖ VNA) |
ទាំងនេះគឺជាឯកសារសំខាន់ៗ និងចាំបាច់បំផុតដើម្បីឱ្យប្រជាពលរដ្ឋអាចបន្តរស់នៅដោយស្របច្បាប់ ស្តារសកម្មភាពអាជីវកម្ម និងស្ថិរភាពជីវភាពរស់នៅ។ ពលរដ្ឋជាច្រើនបានទទួលលិខិតឆ្លងដែន និងឯកសារថ្មីដែលចេញដោយស្ថានទូតវៀតណាមប្រចាំប្រទេសប៉ូឡូញក្នុងរយៈពេលត្រឹមតែជាងមួយម៉ោងប៉ុណ្ណោះចាប់តាំងពីឯកសារទាំងនោះត្រូវបានទទួល។
ក្រៅពីការចេញឯកសារឡើងវិញ ស្ថានទូតវៀតណាមប្រចាំនៅប៉ូឡូញ ក៏ធ្វើការយ៉ាងសកម្មជាមួយរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហាបន្ថែមទៀត។
នៅថ្ងៃទី ១៧ ឧសភា ឯកអគ្គរដ្ឋទូត Ha Hoang Hai បានជួបជាមួយតំណាងក្រសួងការងារ គ្រួសារ និងគោលនយោបាយសង្គមប៉ូឡូញ ទាក់ទងនឹងភ្លើងឆេះនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Marywilska ៤៤។ នៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូតបានផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងតម្រូវការបច្ចុប្បន្នរបស់ប្រជាពលរដ្ឋដូចជា៖ ការស្នើសុំការចេញប័ណ្ណការងារឡើងវិញ ឬការផ្លាស់ប្តូរលិខិតអនុញ្ញាតការងារផ្ទាល់ខ្លួន អាជ្ញាប័ណ្ណអាជីវកម្មរបស់សហគ្រាស រួមទាំងឯកសារ និងនីតិវិធីផ្សេងៗក្នុងវិសាលភាពមុខងាររបស់ក្រសួងការងារ។ លើសពីនេះ លោកឯកអគ្គរដ្ឋទូតបានលើកឡើងពីលទ្ធភាពរបស់រដ្ឋាភិបាលប៉ូឡូញ និងអាជ្ញាធរដែលចេញកញ្ចប់ជំនួយជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយអគ្គីភ័យ៕