ស្ថានទូតវៀតណាមប្រចាំនៅស្វីសទទួលតំណែងជាប្រធានគណៈកម្មាធិការអាស៊ាន
(VOVWORLD) - នាថ្ងៃទី២ កក្កដា គណៈកម្មាធិការអាស៊ាន Bern (ACB) បានរៀបចំកិច្ច ប្រជុំនៅទីក្រុង Bern (ស្វីស) ក្រោមអធិបតីភាពរបស់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រធានកំពុងកាន់អំណាចរបស់ ACB។
បណ្ដាឯកអគ្គរដ្ឋទូតចូលរួមកិច្ចប្រជុំ ACB ដោយផ្ទាល់លើកដំបូងក្រោយពីការផ្ទុះជម្ងឺ Covid-19 នៅស្វីស។ (រូបថត៖ TTXVN) |
ក្នុងពិធីប្រគល់តំណែងប្រធាន ACB ដល់វៀតណាមក្នុងរយៈពេល៦ខែ ចុងឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស្វីសលោកស្រី Le Linh Lan បានសម្ដែងនូវគោលបំណងចង់បន្តទទួលបានការជួយឧបត្ថម្ភគាំទ្រ យ៉ាងសកម្មរបស់ ACB នាពេលខាងមុខ ក្នុងបរិបទដែលជម្ងឺ Covid-19 នៅ តែបង្កឡើងផលប៉ះពាល់ជាច្រើនទៅលើសកម្មភាពនៅប្រទេសសាមី។
ចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការទប់ ស្កាត់ជម្ងឺ លោកស្រីឯកអគ្គរដ្ឋទូត Le Linh Lan បានរំលេចការប្ដេជ្ញាចិត្តនិង វិធានការយ៉ាងប្ដូរផ្ដាច់ក៏ដូចជាលទ្ធផលវិជ្ជមាននានារបស់រដ្ឋាភិបាលក្នុងការរុញថយក្រោយជម្ងឺ Covid-19។ តាមនោះ វៀតណាមបានរក្សាកិច្ចសន្ទនា យ៉ាងញឹកញាប់ជាមួយប្រទេសផ្សេងៗតាមអនឡាញ បង្កើនកិច្ចសហប្រតិ បត្តិការនិងចែករំលែកបទពិសោធន៍ជាមួយប្រទេសដទៃ ជាពិសេសគឺ ប្រគល់ជូនប្រទេសអាស៊ានក៏ដូចជាប្រទេសផ្សេងៗទៀតនូវម៉ាស់ សម្ភារៈ បរិក្ខារពេទ្យសម្រាប់បង្ការ ប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ហើយរៀបចំប្រកប ដោយជោគជ័យនូវកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ាន+៣តាមប្រព័ន្ធវីដេអូផងដែរ៕