ស្ថានទូតវៀតណាមប្រចាំនៅសហភាពអឺរ៉ុបបដិសេធល្បិចកលខុសឆ្គងរបស់ចិនអំពីបញ្ហាលើសមុទ្រខាងកើត
|
ស្ថានទូតវៀតណាមប្រចាំនៅសហភាពអឺរ៉ុបបដិសេធល្បិចកលខុសឆ្គងរបស់ចិនអំពីបញ្ហាលើសមុទ្រ
ខាងកើត (Image: dantri.com.vn) |
(VOVworld) – នាថ្ងៃទី ១៧ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ីក
Luxembourg និងសហភាពអឺរ៉ុប (EU) លោក Pham Sanh Chau បានមានអត្ថបទសរ សេរក្រោមចំណងជើងថា៖ “ការពិតជាក់ស្តែងរួមចំណែកសម្អាតសមុទ្រខាងកើត”
លើ គេហទំព័រ New Europe ។ ក្នុងនោះ ឯកអគ្គរដ្ឋទូតវៀតណាមបានបដិសេធល្បិច
កល ខុសឆ្គងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅបែលហ្ស៊ីកនិង EU លោកស្រី Yang
Yanyi អំពីបញ្ហាលើសមុទ្រខាងកើត។ ឯកអគ្គរដ្ឋទូតវៀតណាម Pham Sanh Chau
បានអះអាងថា៖ វៀតណាមមានភ័ស្តុតាងយ៉ាងគ្រប់គ្រាន់ខាងគត្តិយុត្តិនិងប្រវត្តិ
សាស្ត្រដែលបង្ហាញច្បាស់លាស់ថា៖ រដ្ឋវៀតណាមបានកំណត់និងអនុវត្តសិទ្ធិ អធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa ពីសតិវត្សទី ១៧ រហូតមកដល់បច្ចុប្ននេះ។ ប្រការនេះត្រូវបានកត់ត្រានៅរក្នុងឯកសារប្រវត្តិសាស្ត្រនានារបស់វៀតណាម
និងបណ្ដាប្រទេសផ្សេងៗទៀត។ ផ្ទុយទៅនោះ ភាគីចិនមិនអាចនាំចេញភ័ស្តុ
តាងណាមួយដែលបង្ហាញថា៖ ចិនមានអធិបតេយ្យភាពចំពោះប្រជុំកោះពោល
ខាងលើនៅឡើយ។ ប្រវត្តិសាស្ត្រនិងវប្បធម៌របស់ចិនបានបង្ហាញថា៖ ប្រទេសនេះគ្មានគោលបំណងឈ្លានពានតំបន់ ដែនសមុទ្រនេះទេ។
ឯកអគ្គរដ្ឋទូត Pham Sanh Chau ក៏បានសង្កត់ធ្ងន់ថា៖ ដើម្បីបង្ហាញសុឆ័ន្ទៈ
សន្តិភាពរបស់ចិនលើសមុទ្រខាងកើត ភាគីចិនត្រូវបញ្ឈប់ភ្លាមមួយរំពិច
រាល់សកម្មភាពរំលោភ លើអធិបតេយ្យភាព សិទ្ធិយុត្តាធិការនៃប្រទេស
ជិតខាង ប្រតិបត្តិតាមច្បាប់អន្តរជាតិ ជាពិសេសគឺច្បាប់ UNCLOS ឆ្នាំ
១៩៨២ និងមិនបញ្ជូនស្ថានីយ៍ខួងចូលក្នុង នៅតំបន់សេដ្ឋកិច្ច ផ្តាច់មុខនិង
តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម៕