ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌារៀបចំសន្និសីទកាសែត មុននឹងដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីឥណ្ឌា
(VOVWORLD) - នាថ្ងៃទី ១៥ ខែវិច្ឆិកា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាបានរៀបចំសន្និសីទកាសែត មុននឹងដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind ទៅកាន់វៀតណាម ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា។
ទិដ្ឋភាពនៃ សន្និសីទកាសែត មុននឹងដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីឥណ្ឌា (Huy Lê/TTXVN) |
នៅក្នុងសន្និសីទកាសែតនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ប្រធានាធិបតីឥណ្ឌានឹងជួបចរចាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ជួបសវនាការជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងថ្លែងមតិនៅរដ្ឋសភាវៀតណាម។ ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind គឺជាថ្នាក់ដឹកនាំបរទេសទីពីរដែលបានថ្លែងមតិនៅរដ្ឋសភាវៀតណាម បន្ទាប់ពីប្រធានរដ្ឋចិនលោក Xi Jinping។ លោក Ram Nath Kovind នឹងជួបថ្នាក់ដឹកនាំទីក្រុង Da Nang និងទៅទស្សនាបេតិកភណ្ឌវប្បធម៌ពិភពលោក My Son (ខេត្ត Quang Nam)។
ឯកអគ្គរដ្ឋទូត Pham Sanh Chau ក៏បានវាយតម្លៃថាក្រោយរយៈពេល ២ ឆ្នាំ ពេលដែលវៀតណាម និងឥណ្ឌាបានបង្កើតទំនាក់ទំនងភាពជាដៃគួយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចាប់ពីខែកញ្ញា ឆ្នាំ ២០១៦ មក ទំនាក់ទំនងរវាងវៀតណាម និងឥណ្ឌាទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ ស្ដីពីទំនាក់ទំនងនយោបាយនោះ ជំនឿទុកចិត្តរវាងប្រទេសទាំងពីរត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការផ្លាស់ប្ដូរគណប្រិភូជាន់ខ្ពស់ជាប្រចាំ។ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខត្រូវបានចាត់ទុកជាសសរទ្រូងដ៏សំខាន់ប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ លើសពីនេះទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសេដ្ឋកិច្ច និង ពាណិជ្ជកម្មទ្វេភាគីក៏ទទួលបានការរីកចម្រើនយ៉ាងវិជ្ជមានផងដែរ៕