ស្ថានភាពជំងឺកូវីដ-១៩នៅវៀតណាមក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ

(VOVWORLD) - ក្នុងថ្ងៃទី ៨ ខែមិថុនា អ្នកជំងឺចំនួន៨.៣៦៣នាក់ត្រូវបានប្រកាស បានជាសះស្បើយ។
ចាប់ពីម៉ោង ៤ រសៀល ថ្ងៃទី ៧ ខែមិថុនា ដល់ម៉ោង ៤ រសៀល ថ្ងៃទី ៨ ខែមិថុនា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៩១៣ នាក់ក្នុងប្រទេស នៅតាមខេត្តក្រុងចំនួន ៤៣។
ក្នុងថ្ងៃទី ៨ ខែមិថុនា អ្នកជំងឺចំនួន៨.៣៦៣នាក់ត្រូវបានប្រកាស បានជាសះស្បើយ។ រហូតមកដល់ពេលនេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ៩.៥៣១.៦៥៣ ករណី។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារកូវីដ ១៩ ទេ។
គិតត្រឹមថ្ងៃទី ៨ ខែមិថុនា វៀតណាមបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២២២,៣៨១,៩០៦ ដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ