ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ
(VOVWORLD) - សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល នៅតែជាប្រទេសដែលរងផលប៉ះពល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។
បុគ្គលិកពេទ្យយកគំរូទៅធ្វើតេស្តរក COVID-19 សម្រាប់ប្រជាជននៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង។ (រូបថត៖ YONHAP/TTXVN) |
យោងតាមទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ នៅទូទាំងពិភពលោកបានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១.២២៦.១៦៣នាក់ និងករណីស្លាប់មានចំនួន ៣.០០៥នាក់។ រហូតមកទល់ពេលនេះ ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួនជាង ៤៨០,៨លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ៦,១លាននាក់។ សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល នៅតែជាប្រទេសដែលរងផលប៉ះពល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។
នៅទ្វីបអាស៊ី វីរុសបំវ្លែងខ្លួន Omicron នៃមេរោគ SARS-CoV-2 បានបន្តឆ្លងរាលដាលយ៉ាងទូលំទូលាយក្នុងអំឡុងពេលរលកជំងឺលើកទី ៤ នៅកូរ៉េខាងត្បូង។ នៅទ្វីបអ៊ឺរ៉ុប ប្រទេសភាគច្រើនកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំចង្វាក់រស់នៅរបស់ប្រជាជនវិលត្រឡប់ទៅរកស្ថានភាពធម្មតាថ្មី នៃការរៀនរស់ដោយសុវត្ថិភាពជាមួយជំងឺកូវីដ-១៩៕