ស្ថាន​ភាព​ជំងឺ​កូវីដ-១៩ នៅ​វៀតណាម ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ

(VOVWORLD) - នៅក្នុងថ្ងៃទី៦ ខែមិថុនា វៀតណាមមានអ្នកជំងឺចំនួន៩,០២៦នាក់បានជាសះស្បើយពីជំងឺកូវីដ១៩ និងករណីស្លាប់មាន តែ១នាក់។

នៅថ្ងៃទី៦ ខែមិថុនា ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោង ចាប់ពីម៉ោង៤ រសៀល ថ្ងៃទី៥ ខែមិថុនា ដល់ម៉ោង៤ រសៀល ថ្ងៃទី៦ ខែមិថុនា ប្រព័ន្ធគ្រប់គ្រងករណីឆ្លងជំងឺកូវីដ-១៩ជាតិ បានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៨០៦នាក់ ដែលក្នុងនោះមានករណីនាំចូល ៤នាក់ និងករណីក្នុងស្រុកចំនួន៨០២នាក់ នៅតាម ៤៥/៦៣ ខេត្ត-ក្រុងទូទាំងប្រទេស។ នៅក្នុងថ្ងៃទី៦ ខែមិថុនា វៀតណាមមានអ្នកជំងឺចំនួន ៩,០២៦នាក់បានជាសះស្បើយពីជំងឺកូវីដ-១៩ និងករណីស្លាប់មាន ១នាក់។

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតមក វៀតណាមបានកត់ត្រាករណីឆ្លងកូវី-១៩ សរុបចំនួន ១០.៧២៦.០៤៥នាក់ ជាប់ចំណាត់ថ្នាក់លេខ ១២/២២៧ ប្រទេសនិងដែនដី។ រហូតមកដល់ពេលនេះ បរិមាណករណីជាសះស្បើយមានចំនួន ៩.៥១៣.៩៨១នាក់។ បរិមាណករណីស្លាប់ដោយសារកូវីដ-១៩ នៅវៀតណាម មានចំនួន ៤៣.០៨១ នាក់ ស្មើនឹង ០.៤% នៃចំនួនអ្នកឆ្លងជំងឺសរុប។ វៀតណាមបានគ្របដណ្តប់វ៉ាក់សាំងបង្ការកូវីដ-១៩ សរុបចំនួន ២២២.០៧២.៩៩៥ដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ