ស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ នាថ្ងៃទី១៧ ខែកុម្ភៈ
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ១៨ ខែកុម្ភៈ (ម៉ោង UTC) នៅទូទាំអពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជិត ៤២០ លាននាក់ និងមានករណីស្លាប់ចំនួនជាង ៥,៨៨ លាននាក់។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ-១៩ដោយមានមនុស្សជិត ៨០ លាននាក់ឆ្លងកូវីដ-១៩ និងមានអ្នកជំងឺជាង ៩៥៥ ពាន់នាក់បានស្លាប់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
នៅថ្ងៃទី ១៧ ខែកុម្ភៈ ប្រទេសជាច្រើនបានបន្តកត់ត្រាការថយចុះ នៃ បរិមាណករណីឆ្លងជំងឺថ្មី ដែលនាំឱ្យរដ្ឋាភិបាលពិចារណាលើផែនការបន្ធូរបន្ថយវិធានការការពារជំងឺរាតត្បាត៕