ស្ថានភាពជំងឺរាតត្បាតកូវីដ១៩ នៅវៀតណាមនិងនៅលើពិភពលោក

(VOVWORLD) -  នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា យោងតាមគណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ បានឲ្យដឹងថាវៀតណាមមិនបានកតត្រាករណីឆ្លងជំងឺកូវីដ១៩ណាមួយទេ។
ស្ថានភាពជំងឺរាតត្បាតកូវីដ១៩ នៅវៀតណាមនិងនៅលើពិភពលោក - ảnh 1 រូបថតឧទារហរណ៍ (ប្រភព៖ Chinhphu.vn)

ហេតុដូច្នេះ ប្រទេសវៀតណាមមិនមានករណីឆ្លងជំងឺថ្មីនៅក្នុងសហគមន៍អស់រយៈពេល ៨០ ថ្ងៃជាប់ៗគ្នាផងដែរ។ គិតត្រឹមព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩សរុបចំនួន ១.៣០៥ ករណី ដែលក្នុងនោះមានមនុស្សចំនួន ១.១៤២ នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយមានអ្នកស្លាប់ចំនួន ៣៥ នាក់។

យោងតាមទិន្នន័យនៃគេហទំព័រស្ថិតិ Worldometers បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៥៧,៨ លានករណី ដែលក្នុងនោះមានមនុស្សលើសពី ១.៣ លាននាក់បានស្លាប់។ ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតគឺសហរដ្ឋអាមេរិក។ បន្ទាប់មកគឺប្រទេសរុស្ស៊ី បារាំង អាឡឺម៉ង់និងអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ