ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១២ ខែមិនា នៅលើពិភពលោក

(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ខែមិនា នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ ជាង ១១៨,៩ នាក់ ក្នុងនោះមានអ្នកជំងឺជាង ២,៦៣ លាននាក់ត្រូវស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺ ឥណ្ឌា និងប្រេស៊ីល។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១២ ខែមិនា នៅលើពិភពលោក - ảnh 1បុគ្គលិកពេទ្យកំពុងព្យាបាលអ្នកជម្ងឺ COVID-១៩ នៅមន្ទីរពេទ្យ Lviv ប្រទេសអ៊ុយក្រែន  (រូបថត៖ AFP / VNA)

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃទី ១១ ខែមិនាបានឲ្យដឹងថា៖ អ្នកជម្ងឺកូវីដ ១៩ ម្នាក់នៅប្រទេសបានស្លាប់ ក្រោយរយៈពេល ១២ ថ្ងៃ ដែលបានរកឃើញជំងឺ និងសម្រាកព្យាបាលយ៉ាងសកម្មនៅ មន្ទីរពេទ្យខ្មែរ - សូវៀតក្នុងរាជធានីភ្នំពេញ។ នេះគឺជាករណីស្លាប់ដោយសារជំងឺកូវីដ ១៩ ដើមដំបូងនៅកម្ពុជា។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ១១ ខែមិនា កម្ពុជាក៏បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣៩ នាក់ ក្នុងសហគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ