ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាព្រឹកថ្ងៃទី ១ ខែកក្កដានៅវៀតណាម
(VOVWORLD) - គិតត្រឹមម៉ោង ៦ ថ្ងៃទី ១ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៧ ៣១២ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៨១ នាក់។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ១ ខែកក្កដា ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា៖ គិតត្រឹមម៉ោង ៦ ដល់ម៉ោង ១២ និង ៣០ នាទី ថ្ងៃទី ១ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២៦០ នាក់។ ក្នុងនោះមានករណីឆ្លងជំងឺចំនួន ២០៧ នាក់ ត្រូវបានរកឃើញនៅក្នុងមណ្ឌលចត្តាឡីស័ក ឬតំបន់បិទខ្ទប់។
គិតត្រឹមម៉ោង ៦ ថ្ងៃទី ១ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៧ ៣១២ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៨១ នាក់៕