ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាព្រឹកថ្ងៃទី ២០ ខែឧសភានៅវៀតណាម
(VOVWORLD) - គិតត្រឹមម៉ោង ៦ ថ្ងៃទី ២០ ខែឧសភា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣ ២៤៧ នាក់ ក្នុងនោះមានករណីជាសះស្បើយចំនួន២ ៦៨៧ នាក់ និងមានករណីស្លាប់ចំនួន ៣៨ នាក់ផងដែរ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់ពីម៉ោង ១៨ ថ្ងៃទី ១៩ ខែឧសភា ដល់ម៉ោង ៦ ថ្ងៃទី ២០ ខែឧសភា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៣០ នាក់ ក្នុងប្រទេស ក្នុងនោះ ករណីឆ្លងថ្មីនៅមណ្ឌលចត្តាឡីស័ក គឺ ១០ នាក់ ហើយករណីឆ្លងថ្មីនៅតំបន់បិទខ្ទប់គឺ ២០ នាក់។ ទន្ទឹមនឹងនេះ មានករណីម្នាក់ស្លាប់ដោយសារជំងឺកូវីដ ១៩។
គិតត្រឹមម៉ោង ៦ ថ្ងៃទី ២០ ខែឧសភា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣ ២៤៧ នាក់ ក្នុងនោះមានករណីជាសះស្បើយចំនួន២ ៦៨៧ នាក់ និងមានករណីស្លាប់ចំនួន ៣៨ នាក់ផងដែរ៕