ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាព្រឹកថ្ងៃទី ៦ ខែមករា នៅលើពិភពលោក
(VOVWORLD) - យោងតាមគេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ៦ ខែមករា ពិភពលោកបានរកឃើញករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ ជាង ៨៦,៨ លាននាក់ (៨៦.៨០៣.០២១ នាក់) ក្នុងនោះមានករណីស្លាប់ចំនួន ១.៨៧៤.២៩៧ នាក់។
បុគ្គលិកពេទ្យនៅទីក្រុងសេអ៊ូល (រូបថត៖ យ៉ុនហាប់) |
នៅទ្វីបអឺរ៉ុប ចក្រភពអង់គ្លេសបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៦០.៩១៦ នាក់ និងមានករណីស្លាប់ចំនួន ៨៣០ នាក់ក្នុងមួយថ្ងៃ។ នៅអាល្លឺម៉ង់អធិការបតី Angela Merkel និងទេសសាភិបាលរដ្ឋនានានៅអាល្លឺម៉ង់ កាលពីថ្ងៃទី ៥ខែមករាបានឯកភាពគ្នាពន្យាពេលរាល់វិធានការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតនាពេលបច្ចុប្បន្នរហូតដល់ថ្ងៃទី ៣១ ខែមករា។ នៅមជ្ឈឹមបូព៌ា នាថ្ងៃទី ៥ ខែមករា អ៊ីរ៉ង់បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៦.១១៣ នាក់ផងដែរ៕