ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក

(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារជំងឺរាតត្បាតកូវីដ ១៩ ពោលគឺមានករណីឆ្លងជំងឺជិត ៨១ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៩៨៥ ៥០០ នាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។ 
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក - ảnh 1សកម្មភាពព្យាបាលអ្នកជំងឺកូវីដ ១៩ (រូបថត៖ VNA)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ២ ថ្ងៃទី ៨ មិនា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបប្រមាណ ៤៤៧,៧ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៦ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារជំងឺរាតត្បាតកូវីដ ១៩ ពោលគឺមានករណីឆ្លងជំងឺជិត ៨១ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៩៨៥ ៥០០ នាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។ ក្នុងចំណោមប្រទេសទាំង ១០ ដែលមានចំនួនអ្នកឆ្លងជំងឺច្រើនបំផុតនោះ ប្រទេសចំនួន ៧ ដែលនៅសល់គឺជាបណ្ដាប្រទេសនៅអឺរ៉ុប រួមមានបារាំង ចក្រភពអង់គ្លេស រុស្ស៊ី អាល្លឺម៉ង់ ទួរគី អ៊ីតាលី និងអេស្ប៉ាញ។ អឺរ៉ុបក៏ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ពោលគឺមានករណីឆ្លងជំងឺជាង ១៦០,៦ លាននាក់ បន្ទាប់មកគឺអាស៊ី និងអាមេរិកខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ