ស្ថានភាពជំងឺរាតត្បាត COVID – 19 នៅលើពិភពលោក នៅតែស្មុគស្មាញ
(VOVWORLD) - សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់ច្រើនបំផុត ពោលគឺមានករណីឆ្លងជំងឺចំនួន ១.៤៣០.៣៤៨ នាក់ និង ៨៥.១៩៧ នាក់ស្លាប់។
ប្រជាជនពាក់រម៉ាស់ នៅតាមដងផ្លូវនៃទីក្រុងហុងប្រទេសចិន (រូបថតៈ AFP / TTXVN) |
គិតត្រឹមម៉ោង ៨ ព្រឹក ថ្ងៃទី ១៤ ខែឧសភា (ម៉ោងនៅវៀតណាម) យោងតាមការធ្វើស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថា ពិភពលោកបានរកឃើញករណីឆ្លងជំងឺ COVID – 19 ចំនួន ៤.៤២៧.៥២៨ នាក់ ដែលក្នុងនោះ មាន ២៩៨.០៥៩ នាក់ស្លាប់ និង ១.៦៥៧.៧៣៥ នាក់បានជាសះស្បើយ។
សហរដ្ឋអាមេរិកគឺជាប្រទេសដែល រងផលប៉ះពាល់ច្រើនបំផុត ពោលគឺមានករណីឆ្លងជំងឺចំនួន ១.៤៣០.៣៤៨ នាក់ និង ៨៥.១៩៧ នាក់ស្លាប់។
នាថ្ងៃទី ១៣ ខែឧសភា តំបន់រដ្ឋបាលពិសេសហុងកុង (ចិន) បានរកឃើញករណីឆ្លងជំងឺចំនួន ២ នាក់ក្នុងសហគមន៍បន្ទាប់ពីរយៈពេល ៣ សប្តាហ៍មិនរកឃើញករណីឆ្លងជំងឺ។
នាថ្ងៃដដែល កូរ៉េខាងត្បូងបន្តរកឃើញករណីឆ្លងជំងឺចំនួន ២៦ នាក់បន្ថែមទៀត ក្នុងបរិបទ ដែលមជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះកំពុងខិតខំប្រឹងប្រែងកំចាត់ជម្រកផ្ទុះជំងឺរាតត្បាត ដែលពាក់ព័ន្ធនឹងហាង Bar និងក្លិមកំសាន្តនានានៅទីក្រុងសេអ៊ូលផងដែរ៕