ស្ថានភាពជំងឺរាតត្បាត COVID – 19 នៅលើពិភពលោក
(VOVWORLD) - តំបន់អាមេរិកខាងជើងមានករណីឆ្លងជំងឺសរុបចំនួន ២,៨៦ លាននាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួន ១៥៨.៨០០ នាក់។
បុគ្គលិកសុខាភិបាលយកសំណាក COVID – 19 របស់ប្រជាជននៅសហរដ្ឋអាមេរិក (រូបថតៈ AFP / TTXVN) |
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២៥ ខែមិថុនា ពិភពលោកបានរកឃើញករណីឆ្លងជំងឺ COVID – 19 ចំនួន ៩,៥២ លាននាក់ ដែលក្នុងនោះមានអ្នកជំងឺចំនួន ៤៨៣.០០០ នាក់ត្រូវស្លាប់។ ជំងឺរាតត្បាតនេះបានឆ្លងរាលដាលដល់ប្រទេស និងដែនដីចំនួន ២១៣ នៅលើពិភពលោក។
យោងតាមការធ្វើស្ថិតិរបស់ គេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែមិថុនា អាមេរិកគឺជាប្រទេសដែលរងផលប៉ះ ពាល់ខ្លាំងបំផុតដោយសារជំងឺរាតត្បាត ពោលគឺមានអ្នកជំងឺសរុបចំនួន ២,៤៦ លាននាក់ ដែលក្នុងនោះមានអ្នកជំងឺជាង ១២៤.០០០ នាក់ត្រូវស្លាប់។តំបន់អាមេរិកខាងជើងមានករណីឆ្លងជំងឺសរុបចំនួន ២,៨៦ លាននាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួន ១៥៨.៨០០ នាក់។ បន្ទាប់មកគឺ ម៉ិកស៊ិក ដោយមានករណីឆ្លងជំងឺសរុបជាង ១៩១.៤០០ នាក់ដែលក្នុងនោះមានករណីស្លាប់ជាង ២៣.៣០០ នាក់ផងដែរ៕