ស្ថានភាពជំងឺរាតត្បាត COVID-19 នៅលើពិភពលោក
(VOVWORLD) - ដោយមានករណីស្លាប់ចំនួន ៤៣ នាក់ និង ៥៩៣ នាក់ដែលផ្ទុករីរុស (គិតត្រឹមថ្ងៃទី ២៩ ខែកុម្ភៈ) នាបច្ចុប្បន្ន អ៊ីរ៉ង់គឺជាប្រទេសដែលមានអត្រាស្លាប់ខ្ពស់លំដាប់ទី ២ នៅលើពិភពលោក (បន្ទាប់ពីចិន) ហើយមានអត្រាមអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោក។
ជំងឺរាតត្បាតរលាកផ្លូវដង្ហើម COVID-19 នៅតែបន្តរីករាលដាលពាសពេញពិភពលោក ខណៈដែលប្រទេសជាច្រើនបន្តកត់សម្គាល់ករណីឆ្លងដំបូង និងករណីឆ្លងថ្មី ដែលក្នុងនោះមានពលរដ្ឋវៀតណាមម្នាក់ដែលផ្ទុកវីរុស SARS-CoV-2 នៅទីក្រុង Daegu នៃកូរ៉េខាងត្បូង។
ទីភ្នាក់ងារគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតុកូរ៉េខាងត្បូង (KCDC) នាព្រឹកថ្ងៃទី ១ ខេមិនា បានឲ្យដឹងថាករណីឆ្លង SARS-CoV-2 សរុបនៅប្រទេសនេះបានកើន ៣៧៦ នាក់បន្ថែមទៀត ពោលគឺមានករណីឆ្លងជំងឺសរុបគឺ ៣ ៥២៦ នាក់។
ស្ថានភាពជំងឺរាតត្បាត COVID-19 នៅលើពិភពលោក |
ក្នុងពេលជាមួយគ្នានេះ គណៈកម្ម ការសុខាភិបាលជាតិចិន បានប្រ កាសរបាយការណ៍ថ្មីបំផុតស្ដីពីស្ថាន ភាពនៃ ជំងឺរាតត្បាតរលាកផ្លូវដង្ហើម COVID-19 នៅប្រទេសនេះ។ ដូច្នោះហើយ នាថ្ងៃទី ២៩ ខែកុម្ភៈ ចិនដីគោកបានកត់សម្គាល់ថា មានករណីផ្ទុកវីរុស SARS-CoV-2 ចំនួន ៥៧៣ នាក់ថ្មីបន្ថែមទៀត និង ៣៥ នាក់ត្រូវស្លាប់។ អាស្រ័យហេតុនេះ គិតត្រឹមថ្ងៃទី ២៩ ខែកុម្ភៈចិនបានអះអាងថាមានអ្នកជំងឺសរុបគឺ ៧៩ ៨២៤ នាក់ និង ២ ៨៧០ នាក់ត្រូវស្លាប់ ដោយសារ COVID-19។ ទន្ទឹមនឹងនេះ មានអ្នកជំងឺចំនួន ៤១ ៦២៥ នាក់បានជាសះស្បើយហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
ដោយមានករណីស្លាប់ចំនួន ៤៣ នាក់ និង ៥៩៣ នាក់ដែលផ្ទុករីរុស (គិតត្រឹមថ្ងៃទី ២៩ ខែកុម្ភៈ) នាបច្ចុប្បន្ន អ៊ីរ៉ង់គឺជាប្រទេសដែលមានអត្រាស្លាប់ខ្ពស់លំដាប់ទី ២ នៅលើពិភពលោក (បន្ទាប់ពីចិន) ហើយមានអត្រាមអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោក។
អ៊ីតាលីមានចំនួនអ្នកស្លាប់ខ្ពស់ជាងគែទី ៣ ដោយសារជម្ងឺ COVID- 19 (មានមនុស្សចំនួន ២៩ នាក់ត្រូវស្លាប់ និងមាន ១ ១២៨ នាក់បន្ថែមទៀត ត្រូវឆ្លងវិរុស។
សហរដ្ឋអាមេរិក និងអូស្រ្តាលីបានជូនដំណឹងអំពីករណីស្លាប់ដំបូង ដោយសារជំងឺរាតត្បាតនេះ។ អៀរឡង់ អេក្វាដូ និងកាតា គឺជាប្រទេសថ្មីបំផុត ដែលបានកត់សម្គាល់ថាមានករណីឆ្លងជំងឺដំបូង។
អង្គការសុខភាពពិភពលោក (WHO) បានបង្កើនការព្រមានជាសកលអំពីហានិភ័យចំពោះវីរុស SARS-CoV-2 ដល់កម្រិតខ្ពស់បំផុត ហើយចាត់ទុកថាស្ថានភាពអ្នកឆ្លងវីរុស និងចំនួនប្រទេសរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត COVID-19 បន្តកើនឡើង គឺជា ការព្រួយបារម្ភយ៉ាងច្បាស់លាស់៕