ស្ថានភាពជំងឺរាតត្បាត COVID-19 នៅលើពិភពលោក

(VOVWORLD) - យោងតាមស្ថិតិរបស់គេហទំព័រ Worldometers បានឲ្យដឹងថាគិតត្រឹមម៉ោង ១៦៖៣០ ថ្ងៃទី ៣០ ខែមិនា (តាមម៉ោងវៀតណាម) អ្នកស្លាប់សរុបនៅលើសកលលោកដោយវីរុស SARS-CoV-2 មានចំនួន ជាង ៣៤.០០០ នាក់ ហើយមានជិត ៧២៥.០០០ នាក់បានឆ្លងជម្ងឺ COVID-19 ។ ជំងឺរាតត្បាត COVID-19  បានឆ្លងរីករាលដាលដល់ប្រទេសនិងដែនដីចំនួន ១៩៩ផងដែរ។

នាបច្ចុប្បន្ន សហរដ្ឋអាមេរិកជាប្រទេស ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតដោយមានជាង ១៤២.០០០ ករណី និងមានអ្នកស្លាប់ជិត ២.៥០០ នាក់។ បន្ទាប់មកគឺប្រទេសអ៊ីតាលីមានអ្នកឆ្លងចំនួន ៩៧.៦៨៩ នាក់ ចិនមានអ្នកឆ្លងចំនួន ៨១.៤៣៩ នាក់ និង   អេស៉្បាញមានអ្នកឆ្លងចំនួន ៨០.១១០ នាក់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៩ ខែមីនា ប្រធានាធិបតីអាមេរិក លោក  Donald Trump បានឲ្យដឹងថាកំពូលនៃការឆ្លងរីករាលដាលជម្ងឺ Covid-19 ត្រូវបានរំពឹងថានឹងកើតឡើងក្នុងរយៈពេល ២ សប្តាហ៍ខាងមុខទៀត ដែលទំនងជាត្រូវថ្ងៃទី១២ ខែមេសាផងដែរ។ ទោះយ៉ាងណាក៏ដោយ លោក  Trump ក៏សង្ឃឹមថារាល់សកម្មភាពទាំងអស់នឹងត្រូវបានស្តារឡើងវិញជាបណ្តើរៗ ចាប់ពីថ្ងៃទី១ខែមិថុនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ