ស្ថានភាពជំងឺរាតត្បាត COVID-19 នៅលើពិភពលោក
(VOVWORLD) - នៅទ្វីបអាស៊ីវិញ ចិនដីគោកបានរកឃើញករណីឆ្លង COVID-19 ថ្មីចំនួន ៣៩ នាក់បន្ថែមទៀត ដែលក្នុនោះមាន ៣៨ ករណីគឺនាំចូលពីបរទេស។
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ព្រឹក ថ្ងៃទី ៦ ខែមេសា (តាមម៉ោងនៅវៀតណាម) ករណីឆ្លង ជំងឺ COVID-19 សរុបនៅលើពិភពលោក មានចំនួន ១.២៧២.៨៦០ នាក់ ករណីស្លាប់មានចំនួន ៦៩.៤២៤ នាក់ ហើយមាន ២៦១.៨៣៥ ករណីបានជាសះស្បើយ។
នាបច្ចុប្បន្នអ៊ីតាលីជាប្រទេស ដែលមានចំនួនករណីស្លាប់ច្រើនបំផុតនៅលើពិភពលោក ពោលគឺ ១៥.៨៨៧ នាក់។ ទោះយ៉ាងណាក៏ដោយ នាថ្ងៃទី ៥ ខែមេសា អ៊ីតាលីបានរកឃើញករណីស្លាប់ទាបបំផុតក្នុងរយៈពេល ២ សប្តាហ៍កន្លងទៅ (កើន ៥២៥ ករណី)។ ទន្ទឹមនឹងនេះ អេស្ប៉ាញមានករណីស្លាប់ច្រើនទី ២ នៅលើពិភពលោក ពោលគឺ មានករណីស្លាប់ចំនួន ១២.៦៤១ នាក់ ក្នុងចំណោមអ្នកឆ្លងចំនួន ១៣១.៦៤៦ នាក់។ ចំណែកឯ សហរដ្ឋអាមេរិក បានជាប់ចំណាត់ថ្នាក់ទី ៣ អំពីចំនួនអ្នកស្លាប់ ពោលគឺមានករណីស្លាប់ចំនួន ៩៦១១ នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ៣៣៦.៦៧៣ នាក់។ បន្ទាប់មកគឺបារាំង ដែលមាន ៨.០៧៨ ករណីស្លាប់ ក្នុងចំណោមករណីឆ្លងសរុប ៩២.៨៣៩ នាក់។ ចក្រភពអង់គ្លេសមានករណីស្លាប់ចំនួន ៤.៩៣៤ នាក់ក្នុងចំណោមករណីស្លាប់សរុបចំនួន ៨១.៦៦៩ នាក់។
នៅទ្វីបអាស៊ីវិញ ចិនដីគោកបានរកឃើញករណីឆ្លង COVID-19 ថ្មីចំនួន ៣៩ នាក់បន្ថែមទៀត ដែលក្នុនោះមាន ៣៨ ករណីគឺនាំចូលពីបរទេស។
នៅទ្វីបអាហ្វ្រិក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការ ទប់ស្កាត់ជំងឺឆ្លង អាហ្វ្រិក (CDC អាហ្វ្រិក) បានឲ្យដឹងថា ករណីស្លាប់សរុបនៅ អាហ្វ្រិកនេះមានចំនួន ៣៦០ នាក់ ខណៈដែលករណីឆ្លងក៏កើនឡើង ៨.៥៣៦ នាក់ផងដែរ។ ជំងឺឆ្លង COVID-19 បានរីករាល់ដាលដល់ប្រទេសចំនួន ៥០ នៅទ្វីបនេះ ដែលក្នុងនោះ ចំនួនករណីច្រើនបំផុតគឺស្ថិតនោះ អាហ្វ្រិកខាងត្បូង (មាន ១.៦៥៥ ករណី) អាល់ហ្សេរី (១.៣២០ ករណី) និងអេហ្ស៊ីប (១.១៧៣ ករណី) ។ ចំនួនករណីជាសះស្បើយគឺ ៧១០ នាក់ផងដែរ៕