ស្ថានភាពជំងឺរាតត្បាត COVID-19 នៅលើពិភពលោក

(VOVWORLD) - ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី១៦ខែមេសា រហូតដល់ ម៉ោង ៦ ព្រឹកថ្ងៃទី ២ ខែមិថុនា (ពោលគឺមានរយៈពេល ៤៧ ថ្ងៃ) វៀតណាមមិនមានករណីឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍នោះទេ។

បច្ចុប្បន្ននេះវៀតណាមមានអ្នកឆ្លងជំងឺ Covid-19 សរុបចំនួន ៣២៨ នាក់ ក្នុងនោះអ្នកជំងឺចំនួន ២៩៣ នាក់ត្រូវបានព្យាបាលជាសះស្បើយហើយ រីឯអ្នកជំងឺចំនួន ៣៥ នាក់ទៀតត្រូវបានសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាពនានាដោយមានសុខភាពស្ថេរភាព។ ទន្ទឹមនឹងនេះដែរ យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ២ ខែមិថុនា (តាមម៉ោងនៅវៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺរាតត្បាត COVID-19 ចំនួន ៦.៣៦៥.១៧៣ ករណីក្នុងនោះមានមនុស្សស្លាប់ចំនួន ៣៧៧.៣៩៧ នាក់។

រីឯអ្នកជំងឺដែលបានជាសះស្បើយ មានចំនួនជាង ២,៩ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តាលនៃការផ្ទុះជំងឺរាតត្បាតសកល COVID-19 នៅលើពិភពលោក ដែលមានអ្នកឆ្លងជំងឺចំនួន ១.៨៥៩.២៩៩ នាក់ និងជិត ១០៧.០០០ នាក់បានស្លាប់។ បន្ទាប់មកគឺប្រទេសប្រេស៊ីលដែលមានករណីឆ្លងជំងឺជាង ៥២៩.០០០ ករណីនិងមានមនុស្សស្លាប់ជាង ៣០.០០០ នាក់។ នៅអឺរ៉ុប ក្រសួងសុខាភិបាលអេស្ប៉ាញបានឲ្យដឹងថាគ្មានករណីឆ្លងជំងឺថ្មីឬក៏ស្លាប់ក្នុងរយៈពេល ២៤ ម៉ោងនាពេលកន្លងទៅឡើយ។ នេះជាលើកដំបូងចាប់តាំងពីដើមខែមីនាមក ដែលប្រទេសនេះមិនមានករណីឆ្លងជំងឺថ្មីណាមួយក្នុងរយៈពេលមួយថ្ងៃទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ