ស្ថានភាពជំងឺរាតត្បាត Covid-19 នៅលើពិភពលោក
(VOVWORLD) - ករណីឆ្លងជំងឺជាង ៥០% ត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក អាមេរិកឡាទីន និង តំបន់Caribe។ គួរកត់សម្គាល់ថា ចំនួនអ្នកស្លាប់នៅអាមេរិកឡាទីននិង តំបន់Caribe បានកើន ទ្វេដងក្នុងរយៈពេលតែជាងមួយខែប៉ុណ្ណោះ។
អ្នកជំងឺ COVID-១៩ ត្រូវបានព្យាបាលនៅមន្ទីរពេទ្យប្រទេសប្រេស៊ីល (រូបថត៖ AFP / TTXVN) |
យោងតាមតួរលេខស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ (តាមម៉ោងអន្តរជាតិ) ថ្ងៃទី ៣ ខែសីហា ករណិឆ្លងជំងឺរាតត្បាត Covid-19 សុរបនៅលើពិភពលោកមានចំនួន ១៨ ២២៦៥៩៧ នាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួន ៦៩២ ៤២០ នាក់។
ករណីឆ្លងជំងឺជាង ៥០% ត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក អាមេរិកឡាទីន និង តំបន់Caribe។ គួរកត់សម្គាល់ថា ចំនួនអ្នកស្លាប់នៅអាមេរិកឡាទីននិង តំបន់Caribe បានកើន ទ្វេដងក្នុងរយៈពេលតែជាងមួយខែប៉ុណ្ណោះ។
នៅសហរដ្ឋអាមេរិក ដែលជាប្រទេស រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារ ជំងឺរាតត្បាត Covid-19 គឺ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីឆ្លងជំងឺថ្មីចំនួន ៤៩ ០៣១ នាក់បន្ថែមទៀត ដែលនាំឲ្យមានករណីឆ្លងជំងឺសរុបនៅប្រទេសនេះកើនឡើងដល់ ៤ ៨១៣ ៦៤០ នាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួន ១៥៨ ៣៦៥ នាក់។ បន្ទាប់មកគឺ ប្រេស៊ីល ជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ទី ២ លើពិភពលោក បានរកឃើញករណីឆ្លងជំងឺសរុបចំនួន ២ ៧៣៣ ៦៧៧ ដែលក្នុងនោះមានករណីស្លាប់ ចំនួន ៩៤ ១០៤ នាក់៕