ស្ថានភាពជំងឺរាតត្បាត COVID-19 នៅវៀតណាម
(VOVWORLD) - រហូតមកដល់ពេលនេះចំនួនអ្នកឆ្លងវីរុស COVID-19 នៅវៀត ណាមមាន ចំនួន ២៤១ នាក់។
យោងតាមការផ្សាយព្រឹត្តិប័ត្រព័ត៌មាននៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី ៦ ខែមេសា របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា នេះគឺជាព្រឹកថ្ងៃទី ២ ជាប់ៗគ្នា ចាប់តាំងពីថ្ងៃទី ៥ ខែមេសា ដែលប្រទេសវៀតណាមមិនរកឃើញនូវករណីឆ្លង COVID-19ឡើយ។ រហូតមកដល់ពេលនេះចំនួនអ្នកឆ្លងវីរុស COVID-19 នៅវៀតណាមមាន ចំនួន ២៤១ នាក់។
ទាក់ទងនឹងការព្យាបាល អ្នកជំងឺ ១៥០ នាក់ដែលឆ្លង COVID-19 កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចំនួន ២១។ ក្នុងចំណោមនោះ ចំនួនករណីអវិជ្ជមានចាប់ពី ១ ដងឡើងទៅ បានកើនឡើងដល់ ៥២ ករណី ហើយចំនួនករីអវិជ្ជមាន ២ ដងឬច្រើនដង បានកើនឡើងដល់ ២៣ ករណី។ តាមគម្រោង នាថ្ងៃ៦ ខែមេសា នឹងមានករណីមួយចំនួនទៀតនឹងត្រូវបានអនុញ្ញាតចាកចេញពីមន្ទីរពេទ្យផងដែរ៕