ស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ លើពិភពលោក

(VOVWORLD) - នៅអាស៊ី ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍កំពុងត្រូវប្រឈមនឹងការផ្ទុះរាលដាលយ៉ាងធ្ងន់ធ្ងនរ ហើយកំពុងខិតខំប្រឹងប្រែងជំរុញល្បឿនចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។

ស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ លើពិភពលោក - ảnh 1ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅរដ្ឋធានីបាំងកក ប្រទេសថៃ កាលពីថ្ងៃទី១៥ កក្កដា។
(រូបថត៖ Xinhua/VNA)

យោងតាមគេហទំព័រធ្វើស្ថិតិ Worldometers.info បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង១កន្លះព្រឹកថ្ងៃទី១៨ ខែកក្កដា (ម៉ោង UTC) លើទូទាំងពិភពលោកបានរកឃើញករណីឆ្លងកូវីដ ១៩ ចំនួនជាង១៩០,៥លាននាក់ និងករណីស្លាប់ជិត៤,១លាននាក់។

នៅអាស៊ី ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍កំពុងត្រូវប្រឈមនឹងការផ្ទុះរាលដាលយ៉ាងធ្ងន់ធ្ងនរ ហើយកំពុងខិតខំប្រឹងប្រែងជំរុញល្បឿនចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។

នៅអឺរ៉ុប ការឆ្លងរាលដាលនៃវីរុសបំប្លែង Delta កំពុងបណ្ដាលឲ្យចំនួនករណីឆ្លងថ្មីនៅអង់គ្លេសកើនឡើងយ៉ាងខ្លាំងឡើងវិញ។ នៅថ្ងៃទី១៧ កក្កដា អង់គ្លេសបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួនជាង៥៤,៦ពាន់នាក់ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៦ខែកន្លងមក។

នៅទ្វីបអាមេរិក ក្រសួងសុខាភិបាលប្រេស៊ីលកាលពីថ្ងៃទី១៧ កក្កដា បានជូនដំណឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ប្រទេសនេះបានកត់ត្រាករណីស្លាប់ដោយកូវីដ ១៩ ជិត៨៧០នាក់ នាំឲ្យចំនួនករណីស្លាប់សរុបនៅប្រទេសនេះឡើងដល់ ៥៤១.២៦៦នាក់ ជាប់លំដាប់លេខ២លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ