ស្ថានភាពជម្ងឺរាតត្បាតមាននិន្នាការវិជ្ជមាន ប្រទេសជាច្រើនកែសម្រួលវិធានការ រឹតត្បិត

(VOVWORLD) - តាមការគ្រោងទុក ក្នុងខែ មីនានេះ បារាំងនឹងបញ្ចប់ការរឹតត្បិតសឹងតែទាំងអស់ ដែលកំពុងត្រូវបានអនុវត្តន៍ដើម្បី បង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ព្រមទាំងលុបចោលការត្រួតពិនិត្យ វិញ្ញាបនបត្រចាក់វ៉ាក់សាំងនៅតាមភោជនីយដ្ឋាន ហាងបារ ឬនៅព្រឹត្តិការណ៍វប្បធម៌ ផងដែរ។ 

យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង២២ថ្ងៃ ទី៣ ខែមីនា (ម៉ោងវៀតណាម) លើពិភពលោកមានករណីឆ្លងកូវីដ-១៩សរុបចំនួនជាង ៤៤១លានករណីនិងករណីស្លាប់ចំនួនជិត៦លានករណី។ អាមេរិក ឥណ្ឌានិងប្រេស៊ីល បន្តជាប្រទេសចំនួន៣ដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយជម្ងឺរាតត្បាត។
នៅអឺរ៉ុប ស្ថានភាពជម្ងឺរាតត្បាតមាននិន្នាការប្រសើរឡើង ដែលជាមូលដ្ឋាន សម្រាប់ប្រទេសមួយចំនួនកែសម្រួលវិធានការរឹតត្បិត។ តាមការគ្រោងទុក ក្នុងខែ មីនានេះ បារាំងនឹងបញ្ចប់ការរឹតត្បិតសឹងតែទាំងអស់ ដែលកំពុងត្រូវបានអនុវត្តន៍ដើម្បី បង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ព្រមទាំងលុបចោលការត្រួតពិនិត្យ វិញ្ញាបនបត្រចាក់វ៉ាក់សាំងនៅតាមភោជនីយដ្ឋាន ហាងបារ ឬនៅព្រឹត្តិការណ៍វប្បធម៌ ផងដែរ។ តាមនោះ ចាប់តាំងពីថ្ងៃទី១៤ ខែមីនា វិញ្ញាបនបត្រចាក់វ៉ាក់សាំង ដែលត្រូវ បានផ្ដល់ជូនករណីដែលទទួលបានការចាក់វ៉ាក់សាំង៣ដូស នឹងមិនចាំបាច់ទៀតឡើយ។
នៅស្លូវេនី រដ្ឋាភិបាលប្រទេសនេះបានប្រកាសថា ចាប់ពីថ្ងៃទី៧ មីនា នឹងលុប ចោលសំណូមពរពាក់ម៉ាស់នៅសាលារៀន ដែលត្រូវបានអនុវត្តន៍ក្នុងរយៈពេល១ឆ្នាំ កន្លងមក។ នៅឈីលីវិញ លោកប្រធានាធិបតី Sebastian Pinera បានប្រកាសថា ប្រទេសនេះបានបើកឡើងវិញថ្នាក់រៀនដោយចាប់បង្ខំឲ្យចូលរួមដោយផ្ទាល់មុខ ចាប់ពីថ្ងៃទី២ មីនា ចំពោះសិស្សានុសិស្សទាំងអស់ក្នុងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ