ស្ថានភាពជម្ងឺរាតត្បាត កូវីដ ១៩ នៅវៀតណាម

(VOVWORLD) - គិតរហូតមកទល់ពេលនេះ វៀតណាមបានកត់ត្រាករណីវិជ្ជមានចំពោះ SARS-CoV-2 សរុបចំនួន២៥៩០ករណី

យោងតាមព័ត៌មានពីក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា គិតពីវេលាម៉ោង១៨ថ្ងៃទី២៧ មីនា ដល់វេលាម៉ោង៦ថ្ងៃទី២៨ មីនា វៀតណាមបានកត់ត្រាករណីឆ្លង កូវីដ ១៩ ចំនួន៤ ករណីបន្ថែមទៀត ដែលសុទ្ធតែជាករណីនាំចូល ហើយត្រូវបានធ្វើចត្តាឡីស័គភ្លាមៗនៅខេត្ត Tay Ninh និងខេត្ត Bac Ninh។ គិតរហូតមកទល់ពេលនេះ វៀតណាមបានកត់ត្រាករណីវិជ្ជមានចំពោះ SARS-CoV-2 សរុបចំនួន២៥៩០ករណី ក្នុងនោះករណីឆ្លងក្នុងប្រទេស មានចំនួន១៦០៣ករណី ហើយករណីបានជាសះស្បើយមានចំនួន២៣០៨ ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ