សា្ថនភាពនៃជម្ងឺរាតត្បាតសកលកូវីដ១៩ នៅលើពិភពលោក
(VOVWORLD) - នាថ្ងៃទី ២៤ ខែសីហា (តាមម៉ោងអន្តរជាតិ UTC) ពិភពលោកបានកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩សរុបមានចំនួន ២៣,៥៧ លាននាក់ ដែលក្នុងនោះមានអ្នកស្លាប់ជាង ៨១២.១០០ នាក់ផងដែរ។
បុគ្គលិកពេទ្យបញ្ជូនសាកសពអ្នកជម្ងឺឆ្លងកូវីដ១៩នៅទីក្រុងញូវដេលីប្រទេសឥណ្ឌានាថ្ងៃទី ២២ ខែសីហា (រូបថត៖ AFP / TTXVN) |
យោងតាមការស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ២ ព្រឹកនាថ្ងៃទី ២៤ ខែសីហា (តាមម៉ោងអន្តរជាតិ UTC) ពិភពលោកបានកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩សរុបមានចំនួន ២៣,៥៧ លាននាក់ ដែលក្នុងនោះមានអ្នកស្លាប់ជាង ៨១២.១០០ នាក់ផងដែរ។
ដោយមានអ្នកជំងឺជាង ៥,៨៧ លាននាក់ និងមានអ្នកស្លាប់ច្រើនជាង ១៨០ ,០០០ នាក់ សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ១៩។ បន្ទាប់មកគឺប្រទេសប្រេស៊ីល ដែលមានអ្នកឆ្លងជំងឺជាង ៣,៦ លាននាក់ និងមានអ្នកស្លាប់ជាង ១១៤.៧០០ នាក់។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានអ្នកជំងឺជាង ៣,១ លាននាក់និងមានអ្នកស្លាប់ជាង ៥៧.៦០០ នាក់ផងដែរ៕