ស្ថានភាពនៅអ៊ុយក្រែនគឺជាខ្លឹមសារស្នូលនៃកិច្ចសន្ទនារវាងមេដឹកនាំរុស្ស៊ី បារាំង និងអាមេរិក
(VOVWORLD) - នៅថ្ងៃទី១២ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីបារាំង លោក Emmanuel Macron បានជួបសន្ទនាអំពីវិបត្តិអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងជំ នួបសន្ទនានៅទីក្រុងប៊ែកឡាំង ប្រទេសបារាំង។ (រូបថត៖ AFP/TTXVN) |
នៅក្នុងកិច្ចសន្ទនានេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឲ្យដឹងថា រាល់ការចោទប្រកាន់ដែលថា រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារទៅលើអ៊ុយក្រែន គឺជា"ការសន្មត់បង្កហេតុ" ហើយអាចបណ្តាលឲ្យមានជម្លោះនៅអ៊ុយក្រែន។ ហើយលោកប្រធានាធិបតី Macron បានចាត់ទុកថា ការចរចាដោយស្មោះត្រង់មិនអាចប្រព្រឹត្តទៅបានទេ ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងពាក់ព័ន្ធនឹងអ៊ុយក្រែននោះ។ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពី "លក្ខខណ្ឌដែលកំពុងបានបង្កើតឡើង សម្រាប់សកម្មភាពបង្កហេតុដែលអាចកើតមានឡើង ដោយកងកម្លាំងសន្តិសុខអ៊ុយក្រែននៅ Donbass"; ទន្ទឹមនឹងនេះ លោកបានបង្ហាញពីគោលបំណង ចង់បន្តការសន្ទនាស្តីពីវិធានការ “ជំរុញកិច្ចព្រមព្រៀងទីក្រុង Minsk” ទាក់ទងនឹងតំបន់ Donbass ក៏ដូចជា “លក្ខខណ្ឌសន្តិសុខ និងស្ថិរភាពនៅអឺរ៉ុប”ផងដែរ។
នាថ្ងៃដដែលនោះ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Joe Biden មេដឹកនាំទាំងពីរបានយល់ព្រម បន្តកិច្ចសន្ទនាក្នុងបញ្ហាអ៊ុយក្រែន។ លោកប្រធានាធិបតី Putin បានត្អូញត្អែរម្តងទៀត អំពីការដែលលោកខាងលិចកំពុងផ្តល់អាវុធដល់អ៊ុយក្រែន និងរដ្ឋាភិបាលទីក្រុងគៀវ បាន“បំផ្លិចបំផ្លាញ” កិច្ចព្រមព្រៀងសន្តិភាពដែលលោកខាងលេចធ្វើជាអ្នកសម្របសម្រួល សំដៅបញ្ចប់ជម្លោះដែឡអូសបន្លាយរយៈពេលជាច្រើនឆ្នាំនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី Biden បានព្រមានសមភាគីរុស្ស៊ីលោក Putin ថា សហរដ្ឋអាមេរិកនឹង “ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងបង្ខំឲ្យរុស្ស៊ីត្រូវបង់ប្រាក់យ៉ាងម៉ឺងម៉ាត់ និងឆាប់រហ័ស” ប្រសិនបើរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Biden ក៏បានបញ្ជាក់ៀងដែរថា អាមេរិកបានត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការផ្នែកការទូតជាមួយរុស្ស៊ីលើបញ្ហានេះ៕